សម្តេចធិបតី បញ្ចប់ទស្សនកិច្ចនៅឡាវប្រកបដោយផ្លែផ្កា និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ឡាវ វៀងច័ន្ទ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ​លើទឹកដីឡាវបានបញ្ចប់ និងទទួលលទ្ធផលប្រកបដោយផ្លែផ្កាល្អប្រសើរលើបញ្ហាសេដ្ឋកិច្ច ការធ្វើពាណិ​ជ្ជកម្ម ទេសចរណ៍ ទំនាក់ទំនងប្រជាជនប្រទេស​ទាំងពីរ​ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ​ប្រសើរ​​ថែមទៀត។

តបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី២៥ ខែមីនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អមដោយអ្នកវិនិយោគមកពីសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ក្រោមកិច្ចទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ សោមនស្សរីករាយ និងកិត្តិយសជាទីបំផុតពី​សំណាក់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសឡាវ។

ក្នុងដំណើរបំពេញទស្សនកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត បានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេស​ចរណ៍ ការតភ្ជាប់ថាមពល ការដឹកជញ្ជូន និងកិច្ចការព្រំដែន ដែលនឹងផ្តល់ផល់ប្រយោជន៍ទៅវិញទៅមកជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ ។

ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សនសៃ ស៊ីផាន់ដន បានបង្ហាញ​ការពេញ​ចិត្ត និងរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ក្រៅ​ពីបង្ហាញការពេញចិត្តលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហើយនោះ នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងឡាវ ក៏បានជជែកគ្នាផ្តោតជា​សំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងសន្និសីទរួមគ្នាក្រោយជំនួបទ្វេភាគីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ក្នុងជំនួបជា​មួយ​នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរបានពិភាក្សាផ្តោតលើបញ្ហាសំខាន់ៗចំនួន៦ រួមមានបញ្ហាព្រំដែន សន្តិសុខ បញ្ហាសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងប្រជាជនប្រទេស​ទាំងពីរ​ផង​ដែរ។ បញ្ហាទាំង៦ដែលបានលើកឡើងនោះរួមមាន៖

១- វិស័យថាមពល ២- សេដ្ឋកិច្ច និងពាណិជ្ជកម្ម ៣- ការតភ្ជាប់រវាងប្រទេសទាំងពីរ ៤- កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ៥- កិច្ចការ សច្ចាប័នសន្ធិសញ្ញា​ ព្រំដែន ៦-កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ កីឡា និងកសិកម្ម។

សូមជម្រាបថា សមភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក និងបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ  ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម។

ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សមភាគីទាំងពីរបានពិភាក្សាគ្នាពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី  ការដាក់ឱ្យដំណើរការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មចំរុះ JTC ដោយមានវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្ម ដូចជា៖ សេវាហិរញ្ញវត្ថុ ការដឹកទំនិញផ្លូវគោក និងទេសចរណ៍ ដោយកម្ពុជា-ឡាវ នឹងជំរុញបង្កើនការហោះហើរត្រង់ កម្ពុជា-ឡាវ សំដៅរួមចំណែកដល់កំណើនទេសចរណ៍ និងការពង្រីកពាណិជ្ជកម្ម។ សមភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពី ការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរទស្ស​នកិច្ច រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ លើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុ​ស្ស និងគ្រឿងញៀន។

ក្រោយពីជំនួបពិភាក្សាការការងារទ្វេភាគីហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ក៏បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់គ្នា​រវាង​និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការប្រទេស​ទាំងពីរចំនួន៧ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការព្រំដែន និងថាមពល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី