ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

សៀមរាប ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញា​ធ​រ​ជា​តិ​អប្សរា និងអាជ្ញាធរខេត្តសៀមរាប បាន និងកំពុងរៀប​ចំក​សាង​ហេដ្ឋា​រច​នា​សម្ព័ន្ធរូបវន្តក្នុងក្រុង​រុន​តា​ឯក និង​ពា​​​ក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភា​ពរ​ស់នៅល្អ​ប្រ​សើ​រ​រ​ប​ស់​បង​ប្អូ​ន​​ប្រ​ជា​ពល​រ​ដ្ឋ​នៅក្នុ​ងតំ​ប​ន់​ទាំងពីរ ។ នេះ​បើតាម​ប្រសាសន៍​ឯកឧត្ត​ម​ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រ​សួង​រៀប​ចំ​ដែន​ដី នគរូប​នីយកម្ម និងសំណង់​ នៅក្នុងកិច្ច​ប្រជុំ​ពិភាក្សា​ជំរុញការ​ចុះបញ្ជីដីធ្លីនៅខេត្ត​សៀមរាប​ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​មានប្រសាសន៍ថា ស្រប​តាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំ​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការ​ងារ​ចុះបញ្ជីដីធ្លី​ជា​បញ្ហា​សំខាន់ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានយកចិត្តទុកដាក់​ខ្ពស់ ។

ជាមួយគ្នានេះ ឯកឧត្តម ​ក៏បានជំរុញ​ដល់​ក្រុមការងារ​ចុះបញ្ជី​ដីធ្លីជូន​ប្រជាពលរដ្ឋ​ ត្រូវ​ខិតខំបំពេញ​ភារកិច្ច​នេះឱ្យបានល្អ​ត្រឹមត្រូវ និងឆាប់រហ័សស្រ​បតាម​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់ ជាពិសេស​ គឺការ​បន្ត​សកម្ម​ភាព​រៀបចំ​ចុះបញ្ជីដីធ្លី​នៅជុំវិញ​បឹង​ទន្លេសាបឱ្យ​បាន​​រួចរាល់ប្រកបដោយ​ប្រសិទ្ធភាព និងសុក្រិតភាព ។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ​ និងមន្ត្រី​រាជការ​ទាំងអស់​ត្រូ​វបន្ត​បំពេញភារកិច្ច​រៀងៗខ្លួន​ជាប្រក្រតី​ ដោយ​ជ្រោ​ង​ទង់​សាមគ្គី ឯកភាពផ្ទៃកក្នុង​ឱ្យកាន់តែរឹង​មាំ ​និងរក្សាពូនជ្រុំ​មរតក​ដ៏​មានតម្លៃ​នានា​ដែល​ថ្នាក់ដឹក​នាំ​ជំនាន់​មុន​បន្សល់ទុកឱ្យ​ដើម្បី​ចូលរួមគាំទ្រ​សម្រេច​ឱ្យបាន​នូវ​បេសកកម្មដ៏ឧត្តុង្គឧត្តម​របស់រាជរដ្ឋាភិបាល​ស្របតាម​កម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្រ​បញ្ច​កោណ ដែល​បានដាក់ចេញ​ និងស្នើ​អាជ្ញាធរគ្រប់ជាន់​ថ្នាក់​ត្រូវធ្វើការផ្សព្វផ្សាយ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវា​ង​ក្នុង​កិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម ។ ទន្ទឹម​នឹង​ការ​រៀបចុះបញ្ជី​ដីធ្លីនៅតាមបណ្ដា​ខេត្ត​ទូទាំង​ប្រ​ទេសនេះដែរ​​​​ ក្រសួង​ ស្ថាប័នពាក់ព័ន្ធទាំងអស់​​​ ត្រូវ​រៀបចំក្រុង​ឱ្យបានស្អាត ដើម្បី​លើក​កម្ពស់​សុខុមាលភាព​របស់​ពល​រដ្ឋ​ដូចជា​​ ក្រុង​ដែលមាន​សួន​ហាត់ប្រាណ​ មានផ្លូវ​សម្រាប់ថ្មើជើង​​ ធ្វើយ៉ាងណាឱ្យ​ពលរដ្ឋ​បាន​បញ្ចេ​ញ​ព​លកម្ម​បាន​ច្រើន​ ដូចជា ការ​ដើរ​ទៅផ្សារ សាលា​រៀន​ និងទៅកន្លែង​ធ្វើការ​ជាដើម ។

សូមរំលឹកដែរថា កាលពីពេលកន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ​ឱ្យរៀបចំ​បង្កើត​​បុរីជនបទ​នៅតាម​បណ្ដាខេត្ត​នានា​ឱ្យបានច្រើន ដើម្បីផ្សារភ្ជាប់ ​និងលើកកម្ពស់​ជីវ​ភាព​របស់​ពល​រដ្ឋ​នៅតាមបណ្ដាខេត្ត​ និងទី​​ក្រុង និងយក​ក្រុង​រុនតាឯក និងពាក់ស្នែង​គឺជា​ក្រុង​គំរូ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី