កំពង់ផែអន្តរជាតិកំពត តម្លៃ១៤០លានដុល្លារមានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU

ភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ កំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ (KAMPOT INTERANTIONAL PORT) ដែលស្ថាបនាក្នុងទំហំទឹកប្រាក់ ១៤០ លានដុល្លារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

កំពង់ផែកំពតនេះ មានទីតាំងនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនកំពតផត ជាក្រុមហ៊ុនឯកជនក្នុងស្រុក ១០០% ក្នុងទំហំទឹកប្រាក់ ១៤០ លានដុល្លារអាម៉េរិកលើផ្ទៃដី២០៧ហិកតារបស់អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ។

ឯកឧត្តម ផន រឹម បានប្រាប់ AMS Economy នាព្រឹកថ្ងៃទី១៧ ខែឧសភា ថា ៖ ក្រុមហ៊ុន Kampot Port Co., Ltd. ទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលនាឆ្នាំ២០០៧ លើផ្ទៃដីសរុប ៧០០ហិកតា ដើម្បីអភិវឌ្ឍកំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស (Kampot SEZ)។ ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំសាងសង់កំពង់ផែ ជាកំពង់ផែទំនិញ និងកុងតឺន័រ (KAMPOT INTERNATIONAL PORT) ស្ថិតនៅភូមិគីឡូ ១២ ឃុំកោះតូច និងឃុំបឹងទូក ស្រុកកំពត ខេត្តកំពត ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញលិខិតអនុញ្ញាតសាងសង់កំពង់ផែ ជូនដល់ក្រុមហ៊ុន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។

ឯកឧត្តមអ្នកនាំពាក្យបានជម្រាបឱ្យដឹងថា៖ កំពង់ផែ KAMPOT INTERANTIONAL PORT ត្រូវសាងសង់ជាពីរជំហានធំៗគឺ៖ជំហានទី១- ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ កំពង់ផែនេះបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី០២ ខែមីនាឆ្នាំ២០១៨។ ចំណតផែជំហានទី១ នេះ មានទំហំ ៣៥០ម៉ែត្រ x ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់នាវាបង្វិលខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០ តោន ចូលចតបាន។ កំពង់ផែ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០ តោន ចំនួន ០១គ្រឿង។ កំពង់ផែជំហានទី១នេះ បានបន្តធ្វើប្រតិបត្តិការរហូតដល់បច្ចុប្បន្ន។

ចំណែកជំហានទី២- ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កំពង់ផែនេះមានទំហំ ៤៥០ម៉ែត្រ x ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០០០០ តោន ចូលចតបាន និងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ x ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ ហិកតា។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថាកំពង់ផែនេះនឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា ជាពិសេស កំពង់ផែនេះនឹងបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និង អ្នកដំណើរជាដើម។

បើតាមអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត បានប្រាប់សារពត៌មានក្នុងស្រុកថា៖ កំពង់ផែទឹកជ្រៅថ្មីនេះ បានចំណាយពេលសាងសង់អស់រយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ កំពង់ផែកំពតផត នឹងអាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោន អាចចូលបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។

គម្រោងវិនិយោគក្នុងដំណាក់កាលទី១ នេះចំណាយថវិការអស់សរុប ១៤០ លានដុល្លារ លើការសាងសង់គម្រោងមួយចំនួនមានជាអាទិ៍ ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញចូលគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ។

អ្នកឧកញ៉ា វិញ ហ៊ួរ បានឱ្យដឹងទៀតថា ៖

«លក្ខណៈពិសេស គឺយើងអាចនាំចូលវត្ថុធាតុដើមសំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង ។ល។ វត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះយើងមានរោងចក្រស៊ីម៉ង់ចំនួន៦ ក្នុងនោះខេត្តកំពតមានរោងចក្រស៊ីម៉ង់ត៍ ៤ ខេត្តកំពង់ស្ពឺមាន ១ និងខេត្តបាត់ដំបងមាន ១ ហើយរោងចក្រទាំងអស់នេះ ត្រូវការដឹកនាំវត្ថុធាតុដើមចូលដូចជា ម្នាងសិលា»។ល។

អ្នកឧកញ៉ា វិញ ហ៊ួរ បានបញ្ជាក់បន្ថែមទៀតថា ៖

«កំពង់ផែទឹកជ្រៅកំពតផត នឹងកាន់តែមានសក្តានុពល ដើរតួនាទីយ៉ាងសំខាន់ថែមទៀតក្នុងការនាំចូលនូវវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ និងវត្ថុធាតុដើមសំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង ក្នុងនោះកំពង់ផែកំពតនឹងនាំចេញនូវផលិតផលវាយនភណ្ឌ , ស្បែកជើង និងផលឹតផលកែឆ្នៃសំរេចគ្រប់ប្រភេទនាំចេញទៅសហរដ្ឋអាមេរិក, សហគមន៏អីរ៉ុប ។ល។ កំពង់ផែកំពតក៏មានតួនាទីសំខាន់ក្នុងការប្រមូលផ្តុំនាំចេញនូវផលឹតផលកសិកម្មនៅតាមបណ្តាខេត្តជុំវិញទន្លេសាប នៅពេលដែលកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោ នៅពេលខាងមុខនេះផងដែរ»។

អ្នកឧកញ៉ាបន្ថែមថា មិនត្រឹមតែជួយជំរុញ និងលើកកម្ពស់ការនាំចេញនាំចូលនោះទេ កំពង់ផែនេះ ក៏នឹងជួយបង្កើនការងារនៅក្នុងខេត្តកំពត និងតំបន់ជុំវិញទៀតផង ដូចជា ខេត្តតាកែវ និងខេត្តកំពង់ស្ពឺផងដែរ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ