ចំណុចសំខាន់ៗរបស់ដើមសាកេ ដែលកសិករ និងមនុស្សទូទៅគួរយល់ដឹង

ភ្នំពេញ ៖ សាកេ (Breadfruit) ឬគេហៅម្យ៉ាងទៀតថា ខ្នុរសម្លរ ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានដើមធំ និងផ្លែមានរូបរាងស្រដៀងគ្នានឹងផ្លែចំប៉ាដក់ និងផ្លែខ្នុរ ប៉ុន្តែទាស់ត្រង់ថា ផ្លែសាកេមានទំហំតូចជាង ហើយគេក៏មិនអាចទទួលទានឆៅដូចផ្លែឈើដទៃទៀតបាននោះទេ លុះត្រាតែគេយកទៅចម្អិន ដូចជា ច្នៃជាបង្អែម បំពង និងឆឹងជាមួយស្ករជាដើម។

តាមរយៈអត្ថបទដែលត្រូវផ្សព្វផ្សាយនាពេល យើងសូមលើកយកចំណុចសំខាន់ៗរបស់រុក្ខជាតិសាកេ ឬដើមសាកេ ដែលកសិករ ក៏ដូចជាសាធារណៈជនទូទៅគួរយល់ដឹង និងស្គាល់ឱ្យបានកាន់តែច្បាស់ ខណៈដែលមានអ្នកមួយចំនួននៅមានការភ័ណ្ឌច្រឡំនៅឡើយប្រសិនបើឃើញតែផ្លែមិននៅជាប់ដើម។

បើនិយាយពីផ្លែសាកេ បច្ចុប្បន្ននេះមានទីផ្សារគួរសម ដែលគេអាចលក់បានក្នុងតម្លៃចាប់ពីប្រមាណជាង ១ម៉ឺនរៀលឡើងទៅក្នុងមួយគីឡូក្រាម។ ត្បិតវាមានរាងរូបរាងស្រដៀងផ្លែខ្នុរក៏ពិតមែន ប៉ុន្តែសាច់របស់មានសភាពខុសគ្នាស្រឡះតែម្ដង ព្រោះសាច់សាកេហាក់ណែនតាន់ មិនមានជ្រាំងដូចផ្លែខ្នុរនោះទេ ចំណែកពេលចម្អិនរួចសាច់សាកេទន់រមួត និងមានរសជាតិផ្អែមតិចៗ។ សម្រាប់សាកេ ក្រៅពីដាំយកទិន្នផលជាផ្លែ ភាគច្រើនគេក៏អាចដាំនៅពីមុខផ្ទះ និងនៅតាមសួនផងដែរ ដើម្បីមានសោភ័ណភាព ព្រោះស្លឹករបស់វាដុះចេញពីកញ្ចុំកណ្ដាលនៃដើមមក បែកខ្ញែកតាមដំណាក់ៗ មើលទៅស្អាតប្លែកម្យ៉ាងដែរ។

ដោយឡែកទាក់ទឹងការដាំវិញ កូនសាកេ អាចរកទិញបាននៅកន្លែងលក់ពូជដំណាំក្នុងតម្លៃប្រមាណ ៧ដុល្លារក្នុងមួយដើ​ម ឬគេអាចដាំ ឬបង្កាត់តាមរយៈការផ្សាំពន្លកដើម ឬការសាកមែកក៏បាន។ តួយ៉ាង ការសាកមែក គេត្រូវរើសយកមកមែកណាដែលត្រង់ល្អ មានទំហំប៉ុនមេដៃ មកចៀរសំបកចេញធ្វើជាមុខកាត់ប្រវែងបហ្រមាណ ១ចង្អុលដៃ ទើបកោសរំអិលចេញឱ្យស្អាត​ ចៀសវាងអាចដុះសម្បកជិតវិញ។ គេអាចបន្ថែមនូវថ្នាំជំនួយឫស ឬបន្ទាលកន្ទុយក្រពើក៏បាន រួចគេយកស្កុតមករុំត្រង់ចំណុចមុខកាត់នោះឱ្យជិត។ បន្ទាប់មក គេឆូតបង្ហើបសម្បកជុំវិញមែកសាកេត្រង់ចំណុចក្បែរមុខកាត់ផ្នែកខាងចុងមែក។ បន្ទាប់ពីឆូតហើយ គេយកសំបក ឬមែកផ្សេងមកស៊កក្រោមសម្បកដែលយើងបានបង្ហើបនោះ ដើម្បីផ្ដាច់សារធាតុចិញ្ចឹមពីផ្នែកនៃដើម ទើបវាអាចដុះឫសចេញមក ហើយគេយកថង់ដី ឬស្រកីដូងម៉ដ្ឋ ដែលមានសំណើមប្រមាណ ៦០ភាគរយមករុំត្រង់មុខកាត់ និងចងឱ្យបានតឹងណែនល្អចៀសវាងសត្វល្អិតចូល។ គេទុកមែកដែលបានសាកហើយនោះរយៈពេល ៥០ថ្ងៃ ទើបវាដុះឫស និងរយៈពេលជិត ៣ខែ ទើបគេអាចកាត់មែកសាកនោះយកទៅដាំបាន។

បន្ទាប់ពីដាំហើយ សាកេ ចាប់ផ្ដើមដុះលូតលាស់ទាំងពន្លកស្លឹក និងក្ដឹប ដែលមានរូបរាងដូចក្ដឹបខ្នុរដែរ លុះពេលផ្លែធំរីកក្រឡា បញ្ជាក់ថាសាកេចាស់ល្អ គេអាចបេះលក់បានហើយ។ ម្យ៉ាងវិញទៀត សាកេ ជាដំណាំមិនងាយងាប់ទេ ទោះបីជ្រុះអស់ស្លឹក ក៏វាអាចមានបែកមែកថ្មីចេញមកតាមពន្លកបានដែរ។

គួរបញ្ជាក់ដែរថា ផ្លែសាកេមានអត្ថប្រយោជន៍ច្រើនលើសលប់សម្រាប់សុខភាពដោយសារវាសម្បូរជាតិប៉ូតាស្យូមជួយបន្ថយសម្ពាថឈាមក្នុងរាងកាយ និងធ្វើឱ្យដំណើរការចង្វាក់បេះដូងមានដំណើរការល្អ កាត់បន្ថយបញ្ហាប្រឈមជម្ងឺបេះដូង បង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជម្ងឺផ្សេងៗ ទប់ស្កាត់ការរីករាលដាលនៃរ៉ាឌីកាល់សេរីពីរាងកាយ ជាប្រភេទផ្លែឈើផ្ដល់ថាមពល ល្អសម្រាប់អ្នកអស់កម្លាំង និងអ្នកហាត់ប្រាណ សម្បូរជាតិសរសៃជួយរារាំងការស្រូបយកជាតិគ្លុយកូសពីអាហារដែលយើងបរិភោគដែលល្អសម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម សម្រួលដល់ការរំលាយអាហារ បំប៉ន និងទប់ស្កាត់ជំងឺផ្សេងៗដែលកើតឡើងលើក្រពះ ផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និង អូមេហ្គា៦ ដែលជួយបំប៉នដល់ប្រព័ន្ធរាងកាយ និងផ្លូវចិត្ត ផ្ដល់សារធាតុចិញ្ចឹម រ៉ែដល់សក់ ព្យាបាលអង្គែស្បែកក្បាល រមាស់ ការពារជ្រុះសក់ និងធ្វើឱ្យចរន្តឈាមប្រសើរឡើងនៅលើស្បែកក្បាលក្នុងការជម្រុញឱ្យសក់ឆាក់លូតលាស់បានល្អ ជំរុញដល់ការផលិតខូឡាជែន ដែលជួយទប់ស្កាត់ការរលាកនៃស្បែក និងជួយជួសជុលស្បែកដែលខូចខាត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​