ការ​កែច្នៃអគារ​បុរាណ​ចាស់ៗ​នៅក្រុងកំពត​ បាន និង​កំពុងទាក់ទាញភ្ញៀវទេចរ និងលើក​សម្រស់​ក្រុង​កំពត​មួយ​កម្រិតទៀត​

ភ្នំពេញ ៖  សំណង់​អគារ​បុរាណចាស់ៗ​ដែលគិតថា​ប្រើប្រាស់មិនកើត​ តែបាន និងកំពុង​ទាក់ទាញភ្ញៀវ​ទេ​ស​ច​រ​​ជាតិ ​និងអន្តរជាតិ ក៏ដូចជា​លើកកម្ពស់សម្រស់​ក្រុង​កំពត​បានមួយកម្រិតទៀតក្រោយ​ពី​សំណ​ង់​អគារ​​ចាស់ៗទាំងនេះត្រូវ​បាន​កែ​លម្អ​ទៅជាថ្មី ។​

សំណង់​អគារ​បុរាណ​ចាស់ៗដែលគេទុក​ចោល​ខ្លះមាន១០ឆ្នាំ ​ខ្លះ​ជាង​១០ឆ្នាំ ត្រូវ​បាន​ម្ចាស់អគារ ឬក៏​វិនិយោ​គិ​ន​​យកមក​កែច្នៃធ្វើជា​ផ្ទះស្នាក់​នៅ បើកអាជីវកម្ម ​ដូចជា​ហាង​កាហ្វេ ភោជ​នីយ​ដ្ឋាន និង​ភោជនីយដ្ឋាន​ពេល​រាត្រី បាន និងកំពុងទទួល​បានការចាប់អារម្មណ៍​ខ្លាំងពីសំណាក់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាក់ស្ដែង​ដូច​ជា​ហាង​កាហ្វេ​ល្បីឈ្មោះពីសហរដ្ឋអាមេរិក Starbucks បានយកអគារ​ចាស់​ដែល​គេគិតថា​ប្រើ​ប្រាស់​មិន​កើត​​មកកែច្នៃ លាបពណ៌ កែកុន និងបានក្លាយទៅជា​ហាងកាហ្វេ​មួយដ៏ប្រណិត និងទាក់ទាញភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ និង​​ពិសាកាហ្វេនៅតាមមាត់ព្រែក​ ។​

បើតាមលោក ជិន ណារិន​ ភ្នាក់ងារអចលនទ្រព្យ​ប្រចាំខេត្តកំពត​មួយរូប​បានឱ្យដឹងថា​ ជាការ​ពិតណាស់ នៅ​តាមដងព្រែកកំពត​​ ក្នុង​ក្រុង​កំពត មានសំណង់អគារ​ចាស់ៗសល់តាំងពីជំនាន់​បារាំង​មកច្រើន ហើយ​អគារ​ទាំង​​នោះក៏ត្រូវ​រដ្ឋបាល​ខេត្តរក្សា​ទុក និង​ឱ្យ​វិនិយោគិន​កែច្នៃទៅជា​ហាង​កាហ្វេ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​ពេ​លរាត្រីជាដើម ធ្វើឱ្យ​សំណង់អគារទាំង​នោះមើលទៅដូចជា​អគារ​ថ្មី មានរចនាបថ​ដូច​សំណង់​សម័យ​បុ​រា​ណ ​ជាពិសេស​សម័យ​បារាំង​ ។​

លោកបន្តថា មែនទែនទៅ ការយកសំណង់អគារ​ចាស់ៗ​មកកែច្នៃ ក៏ត្រូវ​ចំណាយ​ថ្លៃដូច​នឹង​ការ​សាងសង់​ហាង​ថ្មីដែរ ប៉ុន្តែ​ដើម្បី​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេង​កម្សាន្តនៅក្នុង​ខេត្តកំពត​បន្ថែម​ មានតែការយកអគារចាស់​ៗមកកែច្នៃ​ថ្មី ហើយ​បើកអាជីវកម្ម​ទាំង​នោះ ទើប​មានភ្ញៀវ​មកលេង​ច្រើន​។​

លោកបន្តថា តាមរយៈ​សំណង់អគារ​ចាស់ៗ​ដែល​គេយកមក​កែច្នៃថ្មីនេះដែរ ក៏បាន​ជួយលើក​សម្រស់​ក្រុង​កំពត​​បានមួយកម្រិត​ និងធ្វើឱ្យ​តំបន់​ដែល​សំបូរ​អគារ​ចាស់ៗ​នោះ ក្លាយជា​តំបន់​ពាណិ​ជ្ជកម្ម​ និងទាក់ទាញភ្ញៀវ​មកកម្សាន្ត​ច្រើន ​ជាពិសេស​ចាប់តាំងពី​រដ្ឋបាលខេត្តកំពត​បានដាក់ឱ្យ​ដំណើរការ​នូវ​រូប​សំណា​ក​សេះសមុទ្រ​បាញ់ទឹក និង​សមិទ្ធផលមួយ​ចំនួន​ទៀត​ក្នុង​ខេត្តកំពត ។​

គួររំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា​បានយកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ខេត្តកំពត​ជា​ខេត្តគោល​ដៅ​មួយ​ក្នុង​ចំណោម​បណ្ដា​ខេត្ត​ជាប់តំបន់ឆ្នេរ​ ដោយបានអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពី​រាជធានីភ្នំពេញ និង​បណ្ដាខេត្ត​ដទៃទៀត​ទៅកាន់​ខេត្ត​កាន់តែ​ប្រសើ​រ ដូចជា​ផ្លូវជាតិលេខ​៣ ផ្លូវជាតិលេខ​៣៣ ផ្លូវជាតិលេខ​៣១ និងផ្លូវ​ជាតិលេខ​៤១ ជាដើម ។

ថ្មី​ៗនេះដែរ កំពង់ផែ​ពហុបំណង​ក្នុង​ខេត្តកំពត​ក៏ត្រូវ​បានសម្ពោធ​ដាក់ឱ្យដំណើរការ​ជាផ្លូវ​ការ ហើយ​តាមរយៈ​​កំពង់ផែនេះដែរនឹង​ធ្វើឱ្យ​សក្ដានុពល​​នៃខេត្តកំពត​កាន់តែមានភាពប្រសើរ​ឡើង​បន្ថែមមួយ​កម្រិត​ទៀត ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី