អាកាស​យានដ្ឋានអន្តរជាតិតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ភ្នំពេញ ៖ គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៤​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​ព្រលានយន្តហោះអន្តរជាតិតេជោ​ នៅ​ស្រុក​​កណ្ដាល​ស្ទឹង ​ខេត្តកណ្ដាល និងស្រុកបាទី ខេត្ត​តាកែវ បាន​ចំណាយ​ទឹក​ប្រាក់​​អស់​ប្រមាណ ១,១ពាន់​លានដុល្លារ​អាមេរិក​ហើយ ក្នុងចំណោមទឹកប្រាក់​គ្រោង​១,៥ពាន់​លានដុល្លារអាមេរិក និង​សម្រេច​បានលទ្ធផល​ប្រមាណ៧៥​ភាគរយ។

លោក ​វ៉ាន់ ចន្ទី អគ្គនាយក​គោល​នយោបាយ​ដឹកជញ្ជូនតាមផ្លូវអាកាស​​ បានថ្លែ​ងកាលពីពេលថ្មីៗនេះឱ្យដឹង​ថា រហូតមកដល់ពេលនេះ ដំណើរការ​សាងសង់​ព្រលានយន្តហោះអន្តរជាតេជោ មិន​មាន​បញ្ហា​ប្រឈម​អ្វី​នោះទេ​ ហើយបើ​តាមផែនការ​ គម្រោង​ព្រលានយន្តហោះ​មួយ​នេះ នឹងដាក់​ដំណើរ​ការ​ដំណាក់​កាលទី​១​នៅ​ដំណាច់​ឆមាស​ទី​១​ឆ្នាំ២០២៥​ខាងមុខនេះ ។​

លោក ​វ៉ាន់​ ចន្ទី​ បានបន្ថែមថា នៅពេល​គម្រោងអាកាស​យានដ្ឋានអន្តរជាតិ​តេជោ សាងសង់​រួចរាល់​ទាំងស្រុង វានឹង​ជួយលើក​មុខ​មាត់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ទេសចរណ៍ ដែល​នឹង​​ជួយទាក់ទាញភ្ញៀវទេសចរ​​បរទេស​មក​ទស្សនា ​និងសម្រាក​កម្សាន្តនៅក្នុង​ប្រទេស​កម្ពុជា​បន្ថែមទៀត ។

បើ​តាមអ្នកឧកញ៉ា​ ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បាន​មាន​ប្រ​សា​សន៍​ឲ្យដឹ​ង​ដែរ​ថា ការ​សម្រេចបានលទ្ធផលជាង ៧៥% ក្រុម​ហ៊ុន​អភិ​វឌ្ឍ​ន៍ លើព្រលានយន្តហោះថ្មីនេះ បាន​ចំណា​​យ​ទឹកប្រាក់​ក្នុង​ការ​សាង​សង់​ចំនួន​ ១ ១០០លានដុល្លារ​អាមេរិក លើ​ទំហំផ្ទៃដីជាង ​២ ៦០០​ហិចកតា ។

ស្រ​បនឹង​គម្រោងព្រលានយន្តហោះអន្តរជាតិ​តេជោ​​នឹង​ដាក់ដំណើរ​ការ​នូវ​ដំណាក់​កាលទី​១​នៅពាក់​កណ្ដាល​​ឆ្នាំ ២០២៥​ខាងមុខនេះ បច្ចុប្បន្ន​រាជរដ្ឋាភិបាលក៏បាន​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ បន្ថែម​​នៅ​តំបន់​ជុំ​វិញ​​គម្រោងនេះ ជាក់ស្ដែង​នៅដើមសប្ដាហ៍​នេះដែរ ប្រមុខរាជរដ្ឋាភិបាលស​ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​​បាន​បើក​​ការដ្ឋាន​សាងសង់ស្ពានអាកាស​ភ្លោះ​ត្រង់ចំណុច​ផ្លូវ​៦០​ម៉ែត្រ និងផ្លូវជាតិលេខ​២​  ដើម្បី​សម្រួល​ការ​ធ្វើ​ដំ​ណើរ​នៅតំបន់​ប៉ែក​ខាងត្បូងភ្នំពេញ ដោយ​រំពឹងថា​នឹង​មានភាពមមាញឹកខ្លាំង​នៅពេល​ ព្រលាន​យន្ត​ហោះ​​​អន្ត​រ​ជាតិ​តេជោ​បាន​ដាក់​ដំណើរ​ការ​នៅឆ្នាំក្រោយ ។

សម្ដេច​ធិបតីក៏បាន​មានប្រសាសន៍​ជុំវិញការអភិវឌ្ឍ​នៅ​តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ​ ដោយ​រំពឹង​ថា​ ភ្នំពេញនឹង​មានការរីក​ចម្រើនខ្លាំង ជាពិសេស​ទៅកាន់តំបន់​ប៉ែក​ខាង​ត្បូងភ្នំពេញ​ដូចជា​តំបន់ទន្លេ​បាទី​ និង​តំបន់ភ្នំ​តាម៉ៅ​ជាដើម ហើយ​សម្ដេច​ក៏ជំរុញឱ្យ​មន្ត្រី​ត្រូវ​រៀបចំ​ផែនការ​មេ ​និង​អនុវត្តផែន​កា​រមេ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​ ។

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន ​Advance បានមាន​ប្រសាសន៍​ថា​ តំបន់​ជុំវិញ​ព្រលានយន្តហោះ​អន្តរជាតិ ​​ជាពិសេស​នៅតំបន់​ផ្លូវជាតិលេខ​២​ចាប់ពីរង្វង់មើល​កួរស្រូវ នឹងក្លាយជា​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដ៏​មានសក្ដានុពល​ និងអាច​ទាក់ទាញ​វិនិយោគិនក្នុង​វិស័យ​ឧស្សាហម្ម​ចូលទៅ​បណ្ដាក់ទុន​បន្ថែមទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត