សក្ដានុពល​ក្នុងវិស័យកសិកម្មនៃតំបន់​ប៉ូលសេដ្ឋកិច្ចទី៤ នឹងកាន់តែទាក់ទាញ​ការ​វិនិយោគក្រោយ​គម្រោង​​ធារាសាស្ត្រ​ធំៗ​លេចជារូបរាង​

ភ្នំពេញ ៖ បណ្ដា​ខេត្ត​នៅប៉ែកពាយព្យ​នៃ​ប្រទេស​កម្ពុជា​មួយចំនួន​នឹងកាន់តែមានសក្ដានុពល ​ជាពិសេស​ទៅ​លើ​​វិស័យ​កសិកម្ម ស្រ​បពេលដែល​រាជរដ្ឋាភិបាល​ បាន និងកំពុងអភិវឌ្ឍ​ន៍​ប្រព័ន្ធធារាសាស្ត្រ​​នៅ​តាម​បណ្ដា​ខេ​​ត្ត​​មួយចំនួន​សម្រាប់ស្រោចស្រព​ដំណាំ និង​សម្រាប់​ប្រើប្រាស់​ក្នុងការងារ​កសិកម្ម។ ជាក់ស្ដែ​ង​គ​ម្រោង​​​​​អភិ​វឌ្ឍ​ន៍​ប្រព័ន្ធធារាសាស្ត្រ​​នៅ​ខេត្ត​ចំនួន​២ នៅប៉ែក​ពាយព្យ​នៃ​ប្រទេស​ដែលរាជ​រដ្ឋាភិបាល​បាន​អភិ​វឌ្ឍ​ន៍​នឹង​ផ្ដល់អត្ថប្រយោជន៍​ដល់ពលរដ្ឋ​ក៏ដូចជាវិនិយោគិន​​បន្ថែម​ទៀត ។​

បើតាមទំព័រទំនាក់ទំនងអេឡិចត្រូនិក​ផ្លូវការរបស់​សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញគម្រោងមួយ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ គឺគម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រដ៏ធំ នឹងអាចជួយកាត់បន្ថយពីគ្រោះ​មហន្តរាយធម្មជាតិនៃគ្រោះទឹកជំនន់​ ទឹកភ្លៀង​ដែលកើត​ឡើងភ្លាមៗនៅក្នុង​តំបន់ ​និងជំនន់​ឆ្លងដែនពី​ប្រទេសថៃ រួមជាមួយនឹងគ្រោះរាំង​ស្ងួត​ផងដែរ។

គម្រោង​នេះ​មានលទ្ធភាពស្រោចស្រពលើ​ផ្ទៃដី​បង្ក​បង្កើន​ផលក្នុងរដូវ​វស្សា​សរុប​ប្រមាណ​ជិត ​២០​ម៉ឺន​ហិកតា និ​ងរដូវ​ប្រាំង​បាន ៣ ៥០០ហិកតា ដែលប្រឡា​យ​ស្រោចស្រព ​និង​ដោះទឹក​ខ្នាតធំ​ចំនួន​៦ខ្សែ មានប្រវែង​សរុប​ ៩២,៦៥​​គី​ឡូម៉ែត្រ​ ។

ដោយឡែក​ បើតាមទំព័រហ្វេសប៊ុក​របស់ឯកឧត្តម ​សុខ លូ អភិបាល​នៃគណៈអភិបាល​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ២០២៤​នេះ បានបង្ហាញគម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​មួយ ( គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូនទ្រី ) នៅចម្ងាយ​ប្រមាណ ៩០គីឡូម៉ែត្រពីក្រុង​បាត់ដំបង ប៉ែកភាគពាយព្យ​ ។ គម្រោងនេះ គឺជាគម្រោង​ដឹកនាំ​អភិ​វ​ឌ្ឍ​ន៍​​ដោយរាជរដ្ឋាភិបាលកម្ពុជា​តាំងពី​ជំនាន់​សម្ដេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។​

បើតាមឯកឧត្តម ​សុខ លូ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​​នឹង​មានសមត្ថភាព​ដោះ​ស្រាយបញ្ហា​ទឺក កាត់បន្ថយ​ហានិភ័យ​គ្រោះធម្មជាតិ ផ្គត់ផ្គង់​ទឹក​សម្រាប់​កសិកម្ម ឧស្សា​ហ​កម្ម ទឹក​ស្អាត​ប្រចាំថ្ងៃ​ និ​ងបម្រើ​ដល់​ពហុ​វិស័យ​ដែលជា​ផ្នែក​មួយ​ជួយលើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​

ឯកឧត្តម​បានបញ្ជាក់ថា គម្រោងមួយ​នេះនឹង​ត្រូវ​ប្រើ​រយៈ​ពេលសាងសង់​៩០ខែ ដោយចាប់ផ្ដើម​ដំណើរការ​កាលពីអំឡុខែមិថុនា​ឆ្នាំ២០១៨​ និងគ្រោងបញ្ចប់​នៅ​អំឡុង​ខែតុលា​ ឆ្នាំ ២០២៥​ ខាង​មុខ ខណៈ​បច្ចុប្បន្ន វឌ្ឍ​ន​ភាព​នៃគម្រោង​នេះសម្រេចបានប្រមាណ៨០ភាគរយ ។ គម្រោង​មួយនេះបានគ្របដណ្តប់លើ​ ១១​ឃុំ​ នៃ​ស្រុ​​ក​មោង​ឬស្សី និងស្រុក​រុក្ខ​គីរី ខេត្ត​បាត់ដំបង​ និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដោយ​អាច​ស្តុកទឹក​បាន​រហូត​ដល់​ ១៦៣,១លានម៉ែត្រគូប ហើយមានលទ្ធភាពផ្គត់ផ្គង់​ទឹក​ស្រោច​ស្រព​សម្រាប់​បង្កើន​ផលិតផល​កសិ​កម្ម​​ប្រ​មាណ​ ៣ម៉ឺន​ ៣ពាន់​ហិចកតា ។

គួររំលឹកដែរថា សម្ដេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីធ្លាប់បានជំរុញលើកទឹកចិត្ត​ឱ្យ​បង្កើត​តំបន់​ប៉ូល​សេដ្ឋកិច្ចទី​៤ នៅកម្ពុជា ដោយតំបន់ប៉ូល​ទី៤នេះមាន​ខេត្ត​បាត់ដំបង ពោធិ៍សាត់ បានបន្ទាយ​មានជ័យ​ ។ តំបន់ប៉ូលនេះដែរ​​ត្រូវ​បាន​លើកទឹកចិត្ត និងជំរុញឱ្យ​អភិវឌ្ឍន៍​លើ​ដំណាំស្រូវ និងមច្ចា ហើយការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​នេះដែរ ក៏នឹង​អាច​បង្កបង្កើន​ដំណាំស្រូវ និង​ទិន្នផល​មច្ចា​​នៅតំបន់ទាំង​នោះបានមួយកម្រិតទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ