ប្រព័ន្ធឌីជីថលសម្រាប់ចុះបញ្ជីសហគ្រាសជួយឱ្យ SME ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រោមកិច្ចសហការ និងការគាំទ្រពីភាគីអូស្ត្រាលី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានសម្ពោធដាក់ឱ្យ​ដំណើរ​ការប្រព័ន្ធឌីជីថល និងវិបផតថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងរោងចក្រ។ គំនិតផ្តួចផ្តើមនេះជួយសម្រួល​ដល់ការចុះបញ្ជីអាជីវកម្ម​ដោយជំនួស​នីតិវិធីដែលធ្វើ​ដោយ​ដៃ កាត់បន្ថយតម្រូវការនៃការជួបអ្នកផ្តល់សេវា កាត់បន្ថយពេលវេលាស្នើសុំ និងសម្រួលការទូទាត់ប្រាក់។

ដោយសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រមាណតែ ១៣% ប៉ុណ្ណោះដែលបានចុះបញ្ជីត្រឹមត្រូវ ប្រព័ន្ធនេះមានគោលបំណងបង្កើនការចុះបញ្ជីផ្លូវការដែលជួយឱ្យសហគ្រាសធុនតូច និងមធ្យមឱ្យពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានចូលក្នុងទីផ្សារ និងទទួលការគាំទ្រផ្សេងៗពីរាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង​អង្គទូតនានាជាច្រើនក្នុងឱកាសនៃការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ពិធីនេះ​ក៏មានការចូលរួមពីសហគ្រិន តំណាងសមាគមធុរកិច្ច ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ។

តាមរយៈការគាំទ្ររបស់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)ប្រព័ន្ធឌីជីថលថ្មីនេះត្រូវបានអភិវឌ្ឍឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងគោលដៅបង្កើនបរិយាប័ន្ន ភាពងាយស្រួលប្រើ និងលទ្ធភាព ប្រើប្រាស់បានលើ​គ្រប់​ឧបករណ៍​ឌីជីថល។

ក្នុងដំណាក់កាលទី១ ប្រព័ន្ធនេះផ្តល់សេវាសំខាន់ៗចំនួន ៣ គឺ៖ ១.) ការស្នើសុំប្រកាសបង្កើតសហគ្រាស​ធុនតូចនិងមធ្យម និងសិប្បកម្ម, ២.) ការស្នើសុំអាជ្ញាប័ណ្ណ/បន្តអាជ្ញាប័ណ្ណដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, និង ៣.) ការស្នើសុំបង្កើតរោងចក្រ។ បន្ទាប់ពីការដាក់ឱ្យដំណើរការនេះ សហគ្រាសធុនតូចនិង​មធ្យម សិប្បកម្ម និងរោងចក្រ អាចដាក់ពាក្យស្នើសុំ ធ្វើការទូទាត់ប្រាក់ និងទទួលបានឯកសារសំខាន់ៗ​ទាំងនេះ​តាមអ៊ីនធឺណិតដោយផ្ទាល់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានលើកឡើងថា៖

“ការសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះ គឺជាវឌ្ឍនភាពដ៏សំខាន់ថ្មីមួយទៀត​នៅក្នុងដំណើររបស់យើងឆ្ពោះទៅការកសាងបរិយាកាសអាជីវកម្មដែលកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ តាមរយៈការសម្រួលដំណើរការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណ យើងនឹងកាត់បន្ថយបន្ទុករដ្ឋបាលរបស់វិស័យឯកជន និងជំរុញបរិយាកាសធុរកិច្ចកាន់តែអំណោយផល។”

មុនពេលដាក់ឱ្យដំណើរការ ប្រព័ន្ធនេះបានឆ្លងកាត់ការសាកល្បងពីអ្នកប្រើប្រាស់ជាបន្តបន្ទាប់ ដែលមានទាំងមន្ត្រី​របស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ភ្នាក់ងារផ្តល់សេវាចុះបញ្ជីក្រុមហ៊ុន, និងតំណាង​វិស័យ​សហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងឧស្សាហកម្ម រួមទាំងស្ត្រី និងជនពិការផងដែរ។ ជាលទ្ធផល ក្រសួង​បានអភិវឌ្ឍប្រព័ន្ធនេះឱ្យកាន់តែងាយស្រួលសម្រាប់ធុរជននៅក្នុងដំណើរការចុះបញ្ជីអាជីវកម្ម។

លោក Andreas Zurbrugg ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖

“ប្រព័ន្ធ​នេះគឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់អូស្ត្រាលី និងកម្ពុជា។ យើងមានទំនុកចិត្តថា ប្រព័ន្ធនេះនឹង​ជួយលុបបំបាត់បញ្ហារាំងស្ទះ ពង្រីកសក្តានុពលរបស់កម្ពុជាក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងឧស្សាហកម្ម និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព”។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *