មុនពេលសម្រេចចិត្តប្រើប្រាស់កម្ចី អ្នកគួររៀបចំខ្លួន និងសិក្សា ៤ចំណុចឱ្យបានច្បាស់

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចី (ឥណទាន) មិនមែនសុទ្ធតែអាក្រក់នោះទេ លុះត្រាតែអ្នកប្រើប្រាស់កម្ចីមិនមានគោលបំណងច្បាស់លាស់ និងផែនការប្រើប្រាស់កម្ចីបានត្រឹមត្រូវ តែផ្ទុយទៅវិញ អ្នកបើប្រាស់កម្ចីត្រូវមានគោលបំណង និងផែនការច្បាស់លាស់ក្នុងការប្រើប្រាស់កម្ចីឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវមើលលទ្ធភាពរបស់ខ្លួនដើម្បីសងត្រឡប់ទៅស្ថាប័នដែលខ្លួនប្រើប្រាស់។

អ្នកប្រើប្រាស់កម្ចីត្រូវសិក្សាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗដទៃទៀតមុ​នសម្រេចប្រើប្រាស់កម្ចី នោះគឺមើលលទ្ធភាពសងរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសនូវបញ្ហាសងត្រឡប់អំឡុងពេលប្រើប្រាស់កម្ចី។ ដូច្នេះ មានសំណួរលើកឡើងថា  តើអ្នកប្រើប្រាស់កម្ចីគួររៀបចំខ្លួនបែបណាដើម្បីធានាលទ្ធភាពសងត្រឡប់បានល្អ? ជាចម្លើយ អ្នកប្រើប្រាស់គួរសិក្សា ៤​ ចំណុចដូចខាងក្រោមនេះ ដើម្បីធានាលទ្ធភាពសងត្រឡប់បានល្អ ៖

១.  គោលបំណង៖ តើការប្រើប្រាស់ប្រាក់កម្ចីពិតជាជួយបង្កើនប្រាក់ចំណូល ឬកាត់បន្ថយការចំណាយដែរ ឬទេ? ប្រសិនបើប្រាក់កម្ចី គ្រាន់តែបន្ថែមការចំណាយ ឬសំពាធហិរញ្ញវត្ថុ អ្នកមិនគួរខ្ចីនោះទេ។

២.  លទ្ធភាពនៃការសង ឬលំហូសាច់ប្រាក់៖ តើអ្នកពិតជាមានលទ្ធភាពសងវិញទៀងទាត់ដែរ ឬទេ? ត្រូវវិភាគចំណូល និងចំណាយរបស់ខ្លួន រួមទាំងចំណាយចាំបាច់ និងមិនចាំបាច់។ ការអនុវត្តល្អ គឺមិនត្រូវឱ្យការបង់សងកម្ចីប្រចាំខែ លើសពី ៥០% នៃចំណូលក្រោយកាត់ចំណាយចាំបាច់រួច។ ឧទាហរណ៍៖ អ្នកមានចំណូល ៧០០ដុល្លារក្នុងមួយខែ ឯចំណាយចាំបាច់គឺ ៣០០ ដុល្លារក្នុងមួយខែ ដូចនេះ ចំណូលនៅសល់ក្រោយចំណាយចាំបាច់គឺ ៤០០ ដុល្លារ។ ដូច្នេះ ការបង់សងត្រលប់របស់អ្នកមិនគួរលើស ២០០ដុល្លារក្នុងមួយខែឡើយ។ ការធ្វើបែបនេះដើម្បីធានាបាននូវសុខមាលភាពផ្លូវចិត្ត និងកាត់បន្ថយសំពាធហិរញ្ញវត្ថុ។

៣.  ប្រៀបធៀបផលិតផល ៖ តើគ្រឹះស្ថាន ឬផលិតផលណាដែលត្រូវតាមតំរូវការជាក់ស្តែងរបស់អ្នក? ត្រូវចេះប្រៀបធៀបតម្លៃ លក្ខខណ្ឌកម្ចី និងថ្លៃសេវាផ្សេងៗឱ្យបានច្បាស់ ដើម្បីទទួលបានផលិតផលល្អបំផុតសម្រាប់អ្នក។ ជាធម្មតាឥណទានដែលមានអត្រាការប្រាក់ទាប ភាគច្រើន គឺមានលក្ខខណ្ឌតឹងរឹង និងមិនសូវបត់បែនបាន ហើយត្រូវប្រាកដថា គ្រឹះស្ថានដែលអ្នកជ្រើសរើស គឺជាគ្រឹះស្ថានស្របច្បាប់ ដើម្បីទទួលបានការការពារអតិថិជន។ បើមិនច្បាស់ថា គ្រឹះស្ថាននោះមានអាជ្ញាប័ណ ឬអត់ សូមទៅរកគ្រឹះស្ថានផ្សេងដែលអ្នកស្គាល់ច្បាស់។

៤.  ភាពស្មោះត្រង់ និងទំនាក់ទំនង ៖ សូមរក្សាទំនាក់ទំនងល្អជាមួយមន្ត្រីឥណទាន និងផ្តល់ព័ត៌មានជាប្រចាំដល់ពួកគាត់ប្រកបដោយភាពស្មោះត្រង់ ដើម្បីរក្សាបាននូវទំនុកចិត្តសម្រាប់ពេលអនាគត។ ត្រូវសួរនាំនៅពេលមានចម្ងល់ និងជជែកពិភាក្សានៅពេលអ្នកអាចនឹងជួបប្រទះបញ្ហាហិរញ្ញវត្ថុណាមួយ។ អាជីវកម្មមីក្រូហិរញ្ញវត្ថុ ឬធនាគារអាចរីកចម្រើនបាននៅពេលដែលអតិថិជនរបស់ខ្លួនទទួលបានជោគជ័យ ដូចនេះការរក្សាបាននូវទំនុកចិត្ត គឺជាគន្លឹះសំខាន់នៅពេលជួបប្រទះបញ្ហា ក៏ដូចជានៅពេលមានតំរូវការប្រាក់កម្ចីនាពេលអនាគតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។