ពិធីអបអរសាទរគម្រប់ខួប ១៥ ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន ខូហ្វី ជាអ្នកផ្គត់ផ្គង់សម្ភារៈកាហ្វេ និងជាអ្នកនាំមុខគេ

ភ្នំពេញ ៖ ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុកបាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៥ ឆ្នាំមកហើយ។  ជាមួយនឹងបេសកកម្មដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី និងភាពស្មោះត្រង់ទៅដល់អតិថិជន ហើយជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេដែលឈានមុខគេ និងធំជាងគេ។

ខូហ្វី បានឈរជើងនៅលើទីផ្សារចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ ហើយនៅក្នុងឆ្នាំនេះដែរ គឺជាខួបលើកទី ១៥ ឆ្នាំ ដែលក្រុមហ៊ុននឹងអបអរសាទ ភាពដ៏​ត្រចះត្រចង់របស់ ខូហ្វី ក្នុងគោលបំណងចង់​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​នៃការ​វិវឌ្ឍនរបស់​ខ្លួនមកដល់ពេលនេះជាមួយនឹងពាក្យស្លោក « 15 years . From Small Bean to Big Dream» កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៤ នេះ នៅទន្លេបាក់សាក់ ២។  

ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ លោកស្រី ឈាន ឃឹម អគ្គនាយិកា នៃក្រុមហ៊ុន ខូហ្វី គ្រុប បានមានប្រសាសន៍ថា ៖

« ភាពជោគជ័យរបស់យើង មកដល់ថ្ងៃនេះ គឺ កើតចេញពីការគាំទ្រដ៏មានតម្លៃរបស់អតិថិជន និងការចូលរួមចំណែកដ៏សំខាន់ពីក្រុមការងារ ដែលអាចឲ្យយើងបំពេញបេសកកម្មមួយនេះទៅមុខបានយ៉ាងរលូន ។ រីឯ ទស្សនវិស័យរបស់ក្រុមហ៊ុននៅថ្ងៃមុន នឹងនូវតែបន្តជាមួយនឹងគុណតម្លៃស្នួល និងប្រតិបត្តិបេសកកម្មមួយនេះ កាន់តែប្រសើរទៅមុខថែមទៀត ដើម្បីបង្កើនគុណភាពផលិតផល​ស្របតាមស្តង់ដាអន្តរជាតិ រហូតក្រុមហ៊ុនអាចនាំយកមោទកភាពជាម៉ាកយីហោកាហ្វេ ដែលប្រកបដោយនវានុវត្តន៍ ឈានមុខគេលំដាប់អន្តរជាតិ។ លើសពីនេះទៅទៀត ការចូលរួមគាំទ្រ និងទទួលបានទំនុកចិត្តពីអតិថិជន របស់ក្រុមហ៊ុន ខូហ្វី គឺជាដៃគូដល់សំខាន់ ដែលអាចឲ្យយើងជើងឈរបានអស់រយៈពេល ១៥ ឆ្នាំ ដោយផ្តើមចេញពីដៃគូអាជីវកម្មចំនួន ១ រហូតយើងអាចមានដៃគូអាជីវកម្មរាប់រាយអ្នកនៅក្នុងដៃនាពេលបច្ចុប្បន្ននេះ និងបន្តជាក្រុមហ៊ុន ដ៏រឹងមាំផ្គត់ផ្គង់សម្ភារៈកាហ្វេទៅដល់ដៃគូអាជីវកម្ម»។

គួររម្លឹកផងដែរ ក្រុមហ៊ុន ខូហ្វី បានធ្វើការអភិវឌ្ឍ និងចាប់ផ្តើមលីងកាហ្វេដោយខ្លួនឯងចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ រហូតមកដល់ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន អាចបង្កើតបាន ៦ រសជាតិផ្សេងៗគ្នាសម្រាប់បំពេញតម្រូវការអតិថិជនទាំងអាជីវកម្ម និងនៅតាមគេហដ្ឋាននោះគឺ៖ កាហ្វេអរុណ កាហ្វេសាយ័ណ្ហ កាហ្វេគិរី កាហ្វេសាគរ កាហ្វេវាយោ និងកាហ្វេវេហាជាដើម។

ក្រុមហ៊ុនក៏បានសហការបង្កើតកាហ្វេរាប់រយមុខទៀត ជាមួយដៃគូអាជីវកម្មនៅតាមភោជនីដ្ឋាន សណ្ឋាគារ និង ហាងកាហ្វេផ្សេងៗទាំងដែរ។ រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុន ខូហ្វី ត្រូវបានផលិតឡើងដោយអ្នកជំនាញ ដែលមានបទពិសោធន៍ និងការបណ្តុះបណ្តាល ជាមួយនឹងម៉ាស៊ីនលីង និងប្រព័ន្ធគ្រប់គ្រង ដែលមានបច្ចេកវិទ្យាទំនើប និងប្រកបដោយអនាម័យខ្ពស់។ ជាក់ស្តែងក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនតែមួយគត់ នៅប្រទេសកម្ពុជា ដែលទទួលបាននូវ វិញ្ញាបនបត្រស្តង់ដាសុវត្ថិភាពចំណីរ អាហារពិភពលោក GHPs HACCP និង ISO 22000:2018   ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគោលការណ៍ អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុន ក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់ នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។

គួរបញ្ជាក់ផងដែលថា បច្ចុប្បន្ន ខូហ្វី មាន ៥ សាខានៅទូទាំងប្រទេសដូចជា៖ សាខាភ្នំពេញផ្លូវម៉ៅសេទុង សាខាភ្នំពេញជិតរង្វង់មូលផ្សារដើមថ្កូវ សាខាសៀមរាប សាខាក្រុងព្រះសីហនុ និងសាខាបាត់ដំបូង រួមទាំងសហគ្រាសកែច្នៃកាហ្វេធម្មជាតិខូហ្វី សិ្ថតនៅខេត្តមណ្ឌលគិរីផងដែរ ។ 

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *