ខេត្តកំពត នឹង​មានស្ពានឆ្លងព្រែក​មួយខ្សែទៀត​ ដើម្បីបង្កើនសក្ដានុពល​ទេសចរណ៍​ និងទាក់ទាញ​វិនិយោគ​បន្ថែម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ នៅរៀងរាល់​ថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យ​​​ផ្សេងៗ ស្ពាន​ថ្មីឆ្លង​ព្រែកកំពត​​​ តែងតែមានការកកស្ទះដោយសារ​តែ​កំណើន​ភ្ញៀវទេសចរ​ទៅលេង​ច្រើន ដូច្នេះហើយរដ្ឋបាលខេត្តកំពត មានគម្រោង​​សាងសង់​ស្ពាន​ថ្មីមួយខ្សែទៀត ឆ្លងព្រែក​កំពត ​ឬព្រែក​កំពង់​បាយ ដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើររបស់​ភ្ញៀវទេសចរ​ទៅលេង​ខេត្ត​ដែលមានសក្ដានុពលមួយនេះ ​ក៏ដូចជា តាមបណ្តារមណីយ​ដ្ឋាន​នានាក្នុងខេត្ត ដូចជា ​ភ្នំបូកគោ ទឹកឈូ ដូងទេរ ចុងព្រែក និងរមណីយដ្ឋានកែច្នៃនៃវិស័យឯកជនផងដែរ ។

នៅក្នុងកិច្ច​ប្រជុំមួយកាលពីពេល​ថ្មីៗនេះ ​ឯកឧត្តម ​ម៉ៅ ធនិន អភិបាល​នៃគណៈ​អភិបាលខេត្ត​កំពត​ បានលើកឡើងថា​ ដោយសារតែ​កំណើន​ភ្ញៀវទេសចរ​មក​លេង​ខេត្តកំពត​កាន់​តែ​ច្រើន ធ្វើឱ្យ​មានកា​រកកស្ទះ​នៅ​គល់​ស្ពានព្រែក​កំពត​​ ខណៈដែលស្ពានចាស់​ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌទ្រោម មិនអនុញ្ញាតឱ្យ​រថយន្ត​ឆ្លងកាត់​បាន​ ពោលគឺឆ្លងកាត់​បានត្រឹមតែអ្នកថ្មើរជើង និងម៉ូតូ​ ដែលធ្វើឱ្យស្ពាន​ថ្មី​មានការកកស្ទះជាប្រចាំ ជាពិសេស​នៅរៀងរាល់ថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ ក៏ដូចជាថ្ងៃឈប់​សម្រាក​បុណ្យជាតិធំៗ។

ឯកឧត្តម​ អភិបាលបានបញ្ជាក់ថា ៖

«​ដើម្បីកាត់បន្ថយការ​កកស្ទះ​នៅ​លើ​ស្ពាន​ថ្មី និងក្រុ​ងកំពត​ រដ្ឋបាល​ខេត្ត​កំពត​សម្រេច​ថា នឹង​សាងសង់​ស្ពានមួយ​ខ្សែទៀត ឆ្លងកាត់ព្រែក​កំពត​ ឬព្រែក​កំពង់បាយ​នៅ​ពេ​ល​​​ឆា​ប់ៗនេះ។ ម្យ៉ាង​វិញទៀត​ ស្ពាន​ដែល​គ្រោងនឹង​សាងសង់​ថ្មីនេះ មិនត្រឹមតែសម្រាប់ឆ្លងកាត់ធម្មតា​ប៉ុណ្ណោះទេ ប៉ុន្តែ​នឹង​សាងសង់​ឡើង​តាមរចនា​បថពិសេស​ដែលមានសោភ័ណភាព និងអាច​ទាក់ទាញភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិផងដែរ» ។​

ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងកំពត ក៏ដូចជាខេត្តទាំងមូល កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពត​ ក្រោមវត្តមានរបស់ឯកឧត្តម ម៉ៅ ធនិនបាន​បើក​ការដ្ឋានសាងសង​នាឡិកា​យក្ស​កម្ពស់​៣៥ម៉ែត្រ​ ដោ​យ​គ្រោង​នឹង​បញ្ចប់​នៅចុងឆ្នាំ២០២៤​នេះ ពោល គឺនឹង​បញ្ចប់នៅមុន​ឆ្លងចូល​ឆ្នាំ​សកល​ ២០២៤ ចូល​ ២០២៥ ដើម្បី​​ទាក់ទាញ​ទេសចរ​មកលេង​ខេត្តកំពត​កាន់តែច្រើន​បន្ថែមទៀត​ ។

លោក ​ជិន ណារិន នាយក​ប្រតិបត្តិក្រុមហ៊ុន​អចលនទ្រព្យ ​សាន់​សាញ រៀល​អ៊ីស្ទេត ( Sun Shine Real Estate ) បានមានប្រសាសន៍ថា រាល់សមិទ្ធផល​របស់​ខេត្តកំពតក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ​ឆ្នេរ​ខ្សាច់​ថ្មី​តាមបណ្ដោយព្រែក​កំពត រូបសំណាក​សេះសមុទ្រ​បាញ់ទឹក ទីវាលលំហែរ និងហាត់ប្រាណស្របតាមមាត់ព្រែក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុង នឹង​ទាក់ទាញទេសចរ​មកកាន់ខេត្តកំពត​កាន់តែច្រើន ។ ​នៅពេល​មានភ្ញៀវទេសចរ​មកកាន់កាន់តែច្រើន​ ក៏នឹងធ្វើឱ្យ​​តម្រូវការ​សេវាកម្ម​ផ្គត់ផ្គង់​ក្នុងវិស័យទេសចរណ៍ ​ដូចជា​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន នឹង​កាន់​តែ​មាន​​តម្រូវការ​ខ្ពស់ជាងមុន ដូច្នេះ ​ក៏អាច​ទាក់ទាញ​វិនិយោគិន​មកបណ្ដាក់​ទុនវិនិយោគ​លើ​សេវាកម្ម​ទេស​ចរ​ណ៍​​​ក្នុង​ខេត្តកំពត​បានមួយកម្រិតទៀត​ផងដែរ ។​

លោកបន្តថា​ ដោយសារតែខេត្តកំពត និងកែប ជាខេត្ត​ដែល​បំពេញតម្រូវ​ការទេសចរណ៍ឱ្យគ្នា​ទៅវិញ​ទៅមក ការ​សាង​សង់ព្រែកជីកហ្វូណ​នតេជោ​ និង​កំពង់ផែ​នៅខេត្តកែប ក៏នឹង​ធ្វើឱ្យមានការ​វិនិយោគ​បន្ថែម​នៅក្នុង​ខេត្ត​កំពត​​បានថែមទៀត​ផងដែរ។ ដូច្នេះ នៅពេលអនាគត​ ស្ពាន​ចាស់តែមួយ​នឹង​មិនអា​ច​គ្រប់គ្រាន់​សម្រាប់​​ចរាចរណ៍​បាន​នោះទេ​ ជាក់ស្ដែង បច្ចុប្បន្ន​នេះ​ រៀង​រា​ល់​ថ្ងៃ​សៅ​រ៍​ និងអាទិត្យ ចរាចរណ៍​កកស្ទះ​នៅលើស្ពាននេះ​រាប់​ម៉ោង​ទៅ​ហើ​យ ជាពិសេស​នៅពេល​ព្រឹក ដូច្នេះហើយបើសិនជាមានស្ពានថ្មីមួយទៀត នឹងជួយ​សម្រួល​ចរាចរណ៍​ផ​ង​ និងទាក់ទាញ​ទេសចរ​មកកាន់ខេត្តកំពតផង ហើយនឹងអាច​ជួយ​ជំរុញ​ការ​វិនិយោគផង​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published.Required fields are marked *