ឈរជើងនៅលើទីផ្សារជាង៣០ឆ្នាំ ហាងវ៉ែនតា អាយឃែរ បានបើកសាខាទី១៥របស់ខ្លួនក្នុងផ្សារទំនើបអ៊ីអន២សែនសុខ

ភ្នំពេញ ៖ បើនិយាយពីហាងវ៉ែនតា យើងនឹកទៅដល់ហាងវ៉ែនតាមចាស់វស្សាមួយនៅក្នុងស្រុកខ្មែរ គឺអាយឃែរ ដែលមានបទពិសោធន៍ជាង៣០ឆ្នាំមកហើយ បាននាំចូលនិងចែកចាយវ៉ែនតារាប់ពាន់ម៉ូត និង រាប់សិបយីហោល្បីៗនៅលើលោកពិភពលោក ដើម្បីបំពេញតម្រូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា។

ដោយសារតែមានការគាំទ្រកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហាង​វ៉ែនតា អាយ​ឃែ​រ ទើបតែបើកសម្ភោធន៍នៅសាខាថ្មីមួយទៀតរបស់ខ្លួន ដែលជាសាខាទី១៥ នៅក្នុងផ្សារទំនើបអ៊ីអន២ សែនសុខ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤ ។

គ្រប់ហាង​វ៉ែនតា អាយ​ឃែ​រ ទាំងអស់សុទ្ធតែ​មាន​បំពាក់​នូវ​ឧបករណ៍​ទំនើប​ៗទាន់សម័យដូច​ជា​ឧបករណ៍​វាស់​ភ្នែក និង​ឧបករណ៍​កាត់វ៉ែនតារហ័សទាន់ចិត្ត​ ជាដើម ហើយ​មាន​​វ៉ែនតា​រាប់ពាន់ប្រ ភេទសម្រាប់ជ្រើសរើស និងយីហោល្បីៗរាប់សិបប្រេននៅលើពិភពលោកដូចជា ALEXANDER, BALENCIAGA, CARTIER, CHOPARD, DUNHILL, GUCCI, MONT BLANC, PORSCHE, SAINT LAURENT, TOM FORD, ZEGNA និងប្រេនល្បីៗជាច្រើនទៀត។ បន្ថែមពីនេះទៅទៀត ជាមួយបទពិសោធន៍ជាង ៣០ ឆ្នាំ  ហាងវ៉ែនតាដ៏ចាស់វស្សាមួយនេះ បាន​កសាង​ទំនុកចិត្ត​ឱ្យ​អតិថិជនថ្មីចាស់របស់ខ្លួន​នូវផលិតផល​សុទ្ធ ១០០% បុគ្គលិក​សុទ្ធតែ​អ្នក​មានបទពិសោធន៍​រាប់​ឆ្នាំ ​។

ទោះបីជាអាយឃែរមានលក់វ៉ែនតាប្រេនៗ និងយីហោល្បីៗនៅលើពិភពលោកក៏ពិតមែន ប៉ុន្តែសម្រាប់​តម្លៃ​វិញ គឺ​មានចាប់ពី ១៨ ដុល្លារឡើង​ទៅក៏មានដែរ ដែល​តម្លៃ​នេះ​ពិតជា​ស័​ក្កិ​សមសម្រាប់​មនុស្ស​គ្រប់​វ័យ មិន​ថា​អ្នកធ្វើការ សិស្ស​ និស្សិត​នោះ​ទេ គឺ​ពិតជា​អាច​ទទួលយក បានទាំងអស់ ។ អាយ​ឃែ​រ ផ្តល់​ភាព​ងាយស្រួល​ជូន​អតិថិជន​តាម​រយៈ​ការ​បង្កើត​សាខា និង​ការ​ផ្សព្វផ្សាយ​បាន​យ៉ាង​ទូលំទូលាយ​ទៅ​លើ​បណ្តាញ​សង្គមនានា ​ដើម្បីទទួលបាននូវសុខភាព ភ្នែកភ្លឺច្បាស់ល្អ ជីវិតកាន់តែបវរ។

ចាប់តាំងពីបើក​ដំណើរការ​នៅ​ឆ្នាំ​ ១៩៩៦ រហូតមកដល់បច្ចុប្បន្ន ហាង​វ៉ែនតា អាយ​ឃែ​រ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានពង្រីកសាខាជាច្រើន​នៅ​ទូ​ទាំង​ប្រទេស ចំនួន ១៥ សាខា ដែលក្នុងនោះរួម​មាន ​៖ សាខានៅជាន់​ទី​ ១ ​នៃ​ផ្សារ​ទំនើប​អ៊ី​អន​ ១, សាខាជាន់​ទី​ ១ ​នៃ​ផ្សារ​ទំនើប​អ៊ីអន​មាន​ជ័យ​, សាខា​នរោត្តម (​ស្តុ​ប​ធនាគារជាតិ​), សាខាស្តុ​ប DN, សាខាស្តុ​ប​សន្ធរ​មុខ​, សាខាផ្សារ​ដើម​គ​, សាខាជាន់​ទី​ ៣​ នៃ​ផ្សារ​សូ​វិ​យា​, សាខាផ្សារ​ទំនើប Chipmong 271 Mega Mall, សាខាផ្សារ​ទំនើប​, សាខា​តា​ខ្មៅ​, សាខាបាត់ដំបង ​១ (​ផ្លូវ​មាត់​ស្ទឹង​), សាខាបាត់ដំបង ​២ (​ផ្លូវ​លេខ​ ២ ជាប់​ផ្សារណាត់​), សាខាសៀមរាប​ ១ (​ជិត​សណ្ឋាគារ​សោ​មា​ទេវី​), និង​សាខា​សៀមរាប ​២ (​ជាន់​ផ្ទាល់​ដី​សណ្ឋាគារ​តា​ព្រហ្ម​) និងផ្សារទំនើបអ៊ីអន២សែនសុខ (ជាន់ទី១)។

សូមបញ្ជាក់ផងដែរថា ហាងវ៉ែនតា អាយ​ឃែ​រ តែង​តែផ្តល់​ជូន​អតិថិជននូវសេវាកម្ម រួម​មាន ​៖

១. ពិនិត្យ​ភ្នែក​ដោយ​អ្នកឯកទេស និង​តាម​កុំព្យូទ័រ ដោយ​ឥត​គិតថ្លៃ ។

២. ពិភាក្សា​តាម​រយៈ​ទូរស័ព្ទ ឬ ដោយ​ផ្ទាល់​ជាមួយ​អ្នកឯកទេស​ភ្នែក​គ្រប់ពេលវេលា​ដោយ​ឥត​ថ្លៃ ។

៣. កាត់​កញ្ចក់​វ៉ែនតា ជូន​លោក​អ្នកត្រឹមរយៈ​ពេល​ ២០​ នាទី ​ចំពោះ​វ៉ែនតា មួយ​ចំនួន​ធំ ។

៤. ជួល​ជុល និង​លាង​សម្អាត​វ៉ែនតា​ជូន​ដោយ​ឥត​គិតថ្លៃ ។

៥. បើ​មិនពេញចិត្ត​លោក​អ្នក​អាច​ប្តូរ​យក​វ៉ែនតា​ផ្សេង​ក្នុង​រយៈពេល ៤៨ ម៉ោង ។

៦. មាន​ដង និង​កញ្ចក់​វ៉ែនតា និង​កែវ​ជ័រ​ដាក់​ក្នុង​ផ្នែក​គ្រប់​ប្រភេទ ។

៧. ធានា​ទៅ​លើ​ភាព​ពិតឥត​ក្លែងក្លាយ​ចំពោះ​ផលិតផល​ដែល​បាន​លក់​ជូន ។ ប្រសិនបើ​ផ​លិ​ផល​ដែល​លក់​ជូន​អតិថិជន​រក​ឃើញ​ថា​ក្លែងក្លាយ ក្រុមហ៊ុន​ទទួល​សង​មួយ​គុណ​ជា​ពីនៃ​តម្លៃ​ផលិតផល។

៨. គុណភាព និង​តម្លៃ ​គឺជា​ការ​យកចិត្តទុកដាក់​ទី​មួយ​របស់ អាយ​ឃែ​រ ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​លេខ ​៖ 012 499 842 / 016 929 093 ។

សូម​តាមដាន​ព័ត៌មាន​បន្ថែម​ថ្មី​ៗ​ អំពី​ផលិតផល និង​ប្រូ​ម៉ូ​សិន​នៅ​លើ​គេហទំព័រ ៖

𝗖𝗵𝗲𝗰𝗸 𝗨𝘀 𝗢𝘂𝘁 𝗢𝗻: https://linktr.ee/EYECAREOptic

𝐎𝐮𝐫 𝐒𝐭𝐨𝐫𝐞: https://linktr.ee/EYECAREStore


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ

ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/03/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​​ថ្មីមួយដែលមានទំហំ​ជាង​៥០០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ៥១​ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ឱ្យ​បង្កើត​ជាផ្លូវការ​ហើយ 

សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ

លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី "ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា" រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/03/2026

ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព

រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

ស្របពេលដែលហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នករៀបចំកិច្ចប្រជុំជាលក្ខណៈអនឡាញពីចម្ងាយ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីផលប៉ះពាល់ និងការឆ្លើយតបចំពោះបញ្ហាឡើងថ្លៃតម្លៃប្រេង ផលរំខានដល់ការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មសម្រាប់តំបន់អាស៊ានដែលពឹងផ្អែកលើការនាំចេញ

អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/03/2026

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ សា្ថនភាពបំណុលសាធារណៈរបស់កម្ពុជាមានប្រមាណ ១៣,០៥ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យទាបនៅឡើយ។ ​

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី