ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនឡើងដល់ ១៣,៥១ពាន់​លានដុល្លារអាមេរិក​

ភ្នំពេញ ៖ ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យក្នុង​ប្រទេស​កម្ពុជា នាឆ្នាំ២០២៤​កន្លងទៅនេះ មាន​សញ្ញាវិជ្ជមាន​ឡើងវិញ ក្នុងនោះ ការ​ផ្ដល់​ឥណទាន​ក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ​ បានកើនឡើង​ទំហំទឹកប្រាក់ ១៣,៥១​ ពាន់​លានដុល្លារ​អាមេរិក។ នេះបើតាមរបាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចេញផ្សាយកាលពីចុង​ខែធ្នូ ឆ្នាំ២០២៤​កន្លងទៅនេះ ។

ក្នុង​របាយការណ៍ដែលគិតត្រឹម​ខែ​តុលា ឆ្នាំ២០២៤ បានបង្ហាញថា ឥណទានក្នុងវិស័យសំណង់​មានទំហំទឹក​ប្រាក់ប្រមាណ ២៩ ១៩៩ពាន់​លានរៀល ឬស្មើនឹ​ង​ប្រមាណ ៧,៣ពាន់លានដុល្លារអាមេរិក បើប្រៀប​ធៀប​នឹង​​ឆ្នាំ២០២៣​មានការើនឡើង​ប្រមាណ ៣៣,៣ភាគរយ ។ ចំណែក​ការ​ផ្ដល់ឥណទាន​ទៅក្នុងវិស័យ​អច​ល​ន​ទ្រ​​ព្យមានទំហំទឹកប្រាក់ប្រមាណ ២៤ ៨៦៣ពាន់លានរៀល ឬ​ស្មើនឹងប្រមាណ ៦,២១ពាន់លាន​ដុល្លារ​អា​មេរិ​ក​ ។ បើ​ប្រៀបធៀបនឹង​ឆ្នាំ២០២៣​កន្លងទៅ​មានការកើនឡើង​ប្រមាណ១៧,៨ភាគរយ​ ។​​

តាមរបាយការណ៍​នេះ បាន​បង្ហាញថា ការផ្ដល់​ឥណទាន​​ពីគ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ទៅក្នុងវិស័យ​សេដ្ឋ​កិច្ច​ គិតត្រឹមខែតុលា ឆ្នាំ២០២៤ មានទំហំទឹកប្រាក់សរុបប្រមាណ ២៤៧ ៦៣១​​ពាន់លានរៀល​ ឬ​ស្មើ​នឹង​ប្រមាណ​ ៦០,៩​ពាន់​លាន​ដុល្លារអាមេរិក​កើនឡើង​ប្រមាណ២,២ភាគរយ ធៀបនឹង​ឆ្នាំមុន ។ ការ​កើន​ឡើ​ង​​​នេះ រួម​ចំណែក​ចម្បង​ដោយកំណើន​ឥណទាន​ទៅកាន់វិស័យ​ជួញដូរ​ដុំ និងរាយ​ សំណង់ អចលនទ្រព្យ​ និងក​ម្ម​ន្ត​សាល ។

ឯកឧត្តម​ ជូ វណ្ណៈ អគ្គ​នាយក​និយ័ត​ករអាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ បានមានប្រសាសន៍ថា​ ឥណទាន​ដែល​ផ្ដល់​​ទៅក្នុងវិស័យ​សំណង់ និងអចលនទ្រព្យនេះ គឺរាប់បញ្ចូល​តែ​ឥណទាន​ដែល​បានស្នើ​តាមរយៈ​ធនាគារ និងហិរញ្ញវត្ថុ និង​បានកត់​ត្រា​ក្នុង​ប្រព័ន្ធរបស់ស៊ីប៊ីស៊ីតែប៉ុណ្ណោះ ចំណែកអ្នកអភិវឌ្ឍ​ន៍​សំណង់ និង​អច​ល​នទ្រ​​ព្យ ដែល​ប្រើប្រាស់​កម្ចីក្រៅ​ផ្លូវការ ដូចជា​យកទុនពីមិត្តភក្តិ​ បងប្អូន ឬកម្ចីក្រៅផ្លូវការ​ផ្សេងទៀត​មកប្រើ​ប្រា​ស់​​​មិ​នបានកត់​បញ្ចូល​ក្នុងប្រព័ន្ធរបស់​ស៊ីប៊ីស៊ីនោះទេ ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ បាន​បង្ហាញថា ក្នុងឆ្នាំ២០២៤​ គម្រោង​សំណង់​ទូទាំង​ប្រទេស​មានចំនួន  ២ ៦២២គម្រោង មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប ចំនួន​ជាង​១០​លាន​ម៉ែត្រក្រឡា​ និងមានតម្លៃប៉ាន់​ស្មាន​ទុនវិនិយោគ​សរុបប្រមាណ​ ៤ ៣៣៤​លានដុល្លារអាមេរិក ។​

​ក្នុង​របាយការណ៍នេះក៏បានបង្ហាញផងដែរពីគម្រោងសាងសង់អគារ​ខ្ពស់ចាប់ពី​៥ជាន់ឡើង​ទៅ ​ក្នុង​ឆ្នាំ២០២៤ មានចំនួនរហូតដល់១៦៥គម្រោង​ស្មើនឹង ១៨៤អគារ បុរី​លំនៅឋាន​មានចំនួន ២៩គម្រោង ស្មើនឹង ៨ ០៨៥ខ្នង អគារ​ផ្ទះល្វែង មានចំនួន​១០ ៣៦៨​ល្វែង អគារ​ស្នាក់​នៅរួម​មានចំនួន​៩៣គម្រោង សំណង់អគារ​សណ្ឋាគារ​ចំនួន១២​គម្រោង សំណង់អគារ​ពាណិជ្ជកម្ម​មាន​១៥១គម្រោង សំណង់​អគារ​រោងចក្រ​មានចំនួន ១១៨​គម្រោង និងអគារ​ពហុមុខងារ​មានចំនួន ១៨គម្រោង ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *