ស្ថានភាពសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា កាន់តែដុនដាបខ្លាំង ក្រោយធ្លាក់ក្នុងវិបត្តិនយោបាយអស់រយៈពេល៤ឆ្នាំ

បរទេស៖ អស់រយៈពេលប្រមាណជាង៤ឆ្នាំកន្លងមកហើយដែលប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយ និងជំរុញឱ្យវិស័យសេដ្ឋកិច្ចដាំក្បាលចុះ ជីវភាពប្រជាពលរដ្ឋជួបការលំបាកជាបន្តបន្ទាប់ ដែលជាលទ្ធផលរហូតមកដល់ពេលនេះក៏នៅតែមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយនោះទេ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ថ្មីរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរាយការណ៍ថា មីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការដួលរលំសេដ្ឋកិច្ច ជម្លោះកាន់តែខ្លាំង គ្រោះថ្នាក់អាកាសធាតុដ៏ស្មុគស្មាញ និងភាពក្រីក្រកាន់តែខ្លាំងឡើង។ ក្នុងវិបត្តិនយោបាយរាប់ឆ្នាំរបស់មីយ៉ាន់ម៉ាកំពុងបង្ហាញជារូបភាពដ៏ក្រៀមក្រំនៃប្រជាជាតិមួយដែលកំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល ជាមួយនឹងចំនួនប្រជាជនជិតពាក់កណ្តាលកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ខណៈដែលសេវាកម្មសំខាន់ៗបានដួលរលំ និងសេដ្ឋកិច្ចស្ថិតក្នុងភាពច្របូកច្របល់។ ទន្ទឹមនឹងនេះ គេព្យាករណ៍ថា វិបត្តិ​​នឹង​កាន់តែ​អាក្រក់​នៅ​ឆ្នាំ​ខាង​មុខៗទៀត ដោយសារមើលមិនឃើញពីដំណោះស្រាយ​នយោបាយនោះទេ។

UNDP បានអំពាវនាវឱ្យមានការចូលរួមជាបន្ទាន់ជាលក្ខណៈអន្តរជាតិ ដើម្បីកាត់បន្ថយការរងទុក្ខវេទនាបន្ថែមទៀត និងការពារការដួលរលំទាំងស្រុង ដោយសារភាពធន់មានដែនកំណត់។ វាក៏ជាផលប្រយោជន៍សម្រាប់ប្រទេសជិតខាង និងសហគមន៍ពិភពលោកទាំងមូលផងដែរ នៅពេលដែលមីយ៉ាម៉ាមានស្ថិរភាព និងសន្តិភាពដែលរីកចម្រើនលើសេដ្ឋកិច្ច, ការពារទ្រព្យសម្បត្តិធម្មជាតិ និងធនធានមនុស្ស, ការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋ។

គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០២០ មក ផលិតផលក្នុងស្រុកសរុប (GDP) របស់មីយ៉ាន់ម៉ាបានធ្លាក់ចុះ ៩ភាគរយ។ នៅឆ្នាំ២០២៤ អតិផរណាបានឈានដល់ ២៥,៤ ភាគរយ ដែលប៉ះពាល់អំណាចទិញរបស់គ្រួសារបន្ថែមទៀត។ លើសពីនេះ ឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ ២,២ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើពាណិជ្ជកម្មឆ្លងដែន ហើយរូបិយប័ណ្ណបានធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០២១ រូបិយប័ណ្ណមីយ៉ាន់ម៉ាមានតម្លៃ ១ ៣៣០ ចាត់ ស្មើនឹង ១ដុល្លារអាម៉េរិក ប៉ុន្តែតម្លៃលុយបានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ ៤ ៥២០ ចាត់ ស្មើនឹង ១ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ដែលធ្វើឲ្យការនាំចូលមានតម្លៃកាន់តែថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ និងត្រូវបានចូលក្នុងបញ្ជីខ្មៅដោយក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ពាក់ព័ន្ធនឹងការរខកខានក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ នៅខាងក្រោយបញ្ហានេះ សេដ្ឋកិច្ចខុសច្បាប់របស់មីយ៉ាន់ម៉ាកំពុងទទួលបានផលប្រយោជន៍ ដោយបានក្លាយជាអ្នកផលិតអាភៀន និងហេរ៉ូអ៊ីនឈានមុខគេរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតថ្នាំមេតំហ្វេតាមីនធំជាងគេមួយ។ដ ឧស្សាហកម្ម​ត្បូង​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​តែ​មិន​មាន​ការ​គ្រប់​គ្រង​ត្រឹមត្រូវ ​ដែលជំរុញ​ឲ្យ​មាន​អំពើ​ពុករលួយ និង​ការ​ខូច​ខាត​បរិស្ថាន។ បន្ថែមពីនេះ ការលេងល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងប្រតិបត្តិការឆបោកបានរីកដុះដាលនៅតាមព្រំដែននៃប្រទេស។

ជម្លោះ​ដែល​កំពុង​កើត​បន្ត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ៣,៥ លាន​នាក់​ភៀស​ខ្លួន​ និង​បាន​ជំរុញ​មនុស្ស​ជា​ច្រើន​ទៀត​រត់ទៅរស់នៅតាម​ព្រំដែន​។ ជនភៀសខ្លួនខាងក្នុងប្រទេស (IDPs) ខ្វះជំនួយ និងការការពារសំខាន់ៗ ហើយសហគមន៍កំពុងរងទុក្ខវេទនាដោយសារកង្វះធនធាន។ លើសពីនេះ បញ្ហាភាពអត់ឃ្លានកំពុងឈានដល់កម្រិតមហន្តរាយ ខណៈដែលផលិតភាពកសិកម្មបានធ្លាក់ចុះ ១៦ ភាគរយចាប់តាំងពីឆ្នាំ ២០២១ ដែលភាគច្រើនដោយសារតែជម្លោះ និងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ។ បន្ថែមពីនេះ កង្វះ​ខាត​ជី តម្លៃសាំង​ឡើង​ថ្លៃ និង​ការ​រំខាន​ពាណិជ្ជកម្ម​បាន​ជំរុញ​ឱ្យ​តម្លៃ​អង្ករ​ឡើងថ្លៃ​ដល់ ​៤៧ ​ភាគរយ​ក្នុង​តំបន់​មួយ​ចំនួន។ ការផលិតស្បៀងអាហារត្រូវបានព្យាករណ៍ថានឹងបំពេញតម្រូវការក្នុងស្រុកត្រឹមតែ ២០ ភាគរយប៉ុណ្ណោះនៅពាក់កណ្តាលឆ្នាំ ២០២៥ ដែលអាចបង្កជាគ្រោះទុរ្ភិក្សនៅតាមតំបន់ងាយរងគ្រោះ។ សេវាសាធារណៈក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយជាងពាក់កណ្តាលនៃប្រទេសនេះកំពុងខ្វះអគ្គិសនីប្រើប្រាស់ និងមន្ទីរពេទ្យមិនដំណើរការនៅក្នុងតំបន់ជម្លោះ។

ស្ថានភាពសេដ្ឋកិច្ច និងអសន្តិសុខដ៏ធ្ងន់ធ្ងរបានជំរុញឲ្យយុវជនមីយ៉ាន់ម៉ាចំនួន ៣,៧ លាននាក់ធ្វើចំណាកស្រុកទៅប្រទេសថៃនៅឆ្នាំ២០២៣។ អ្វីដែលអាក្រក់ជាងនេះទៅទៀត មនុស្សជាច្រើនប្រឈមមុខនឹងការកេងប្រវ័ញ្ច និងកម្លាំងពលកម្មដោយបង្ខំដោយសារតែចំណាកស្រុកខុសច្បាប់ និងមានការរឹតបន្តឹង ខណៈដែលអ្នកដែលនៅសេសសល់ប្រឈមនឹងហានិភ័យនៃការបង្ខំចូលទៅយោធាមីយ៉ាន់ម៉ា។ លើសពីនេះ អត្រាចុះឈ្មោះចូលរៀននៅសាលាក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយសារកន្លែងអប់រំត្រូវបានរំខានដោយជម្លោះ និងបញ្ហាសេដ្ឋកិច្ច។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ កុមារជាង ២០ ភាគរយមិនបានចូលរៀននោះទេ។

បច្ចុប្បន្ននេះ ទស្សនវិស័យសម្រាប់មីយ៉ាន់ម៉ានៅតែមិនច្បាស់លាស់។ របាយការណ៍ UNDP បានព្រមានថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ភាពក្រីក្រនឹងកើនឡើងបន្ថែមទៀត ការធ្វើចំណាកស្រុកនឹងកាន់តែខ្លាំង ហើយសេដ្ឋកិច្ចដែលផុយស្រួយរបស់ប្រទេសនឹងរងគ្រោះនៅក្រោមសម្ពាធនៃជម្លោះបន្ត និងការផ្តាច់ខ្លួនពីអន្តរជាតិ។ យ៉ាងណាក៏ដោយ ទោះបីជាវិបត្តិរបស់មីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែមានឱកាសសម្រាប់ការស្តារឡើងវិញ។ របាយការណ៍ UNDP បង្ហាញពីភាពធន់របស់សហគមន៍មូលដ្ឋាន និងសក្តានុពលរបស់អង្គការសង្គមស៊ីវិលក្នុងការកសាងសង្គមឡើងវិញ។ ការចូលរួមជនភៀសខ្លួនតាមរយៈការអប់រំ និងការអភិវឌ្ឍជំនាញអាចជួយរក្សា និងទាក់ទាញទេពកោសល្យ ខណៈដែលការពង្រីកឱកាសសម្រាប់ស្ត្រីក្នុងអាជីវកម្ម និងការងារអាចបង្កើនប្រាក់ចំណូលគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ការស្ដារឡើងវិញនូវវិស័យកសិកម្មតាមរយៈដំណាំ និងប្រព័ន្ធធារាសាស្រ្តដែលធន់នឹងអាកាសធាតុ គឺមានសារៈសំខាន់សម្រាប់សន្តិសុខស្បៀង ខណៈដែលការវិនិយោគលើការការពារបរិស្ថានដូចជា ការដាំដើមឈើឡើងវិញ និងការស្ដារឡើងវិញនូវព្រៃកោងកាងអាចការពារវិស័យការងារនាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *