ជាប្រវត្តិសាស្ត្រ ! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ កំពុងវាយលុកទីផ្សារសហភាពអឺរ៉ុបបន្ថែមពីលើទីផ្សារប្រទេសជប៉ុន

ភ្នំពេញ៖ ក្រៅពីទីផ្សារប្រទេសជប៉ុនដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងនោះ គ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​១៤​តោន​ ដែលត្រូវបានកែច្នៃសម្រេច​ ១០០ភាគរយ ដោយក្រុមហ៊ុន អ៊ែមភល ​អាហ្រ្គោប្រដាក់ ( Ample Agro) តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុនដៃគូ​សហភាពអឺរ៉ុប​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូងនៅថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៥​ បន្ទាប់ពីក្រុមហ៊ុន MIRARTH Agri Tech ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ធំ ធ្លាប់បានប្រកាសធ្វើការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅសហគមន៍អឺរ៉ុបចំនួន ២៥០តោន ដោយតាមការប៉ាន់ស្មានតម្លៃប្រមាណជាង ២០០លានដុល្លារអាម៉េរិក។

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចាត់ទុកថា​ ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែល​ជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ជាមួយគ្នានេះ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះធ្លាប់បានលើកឡើងថា៖ គ្រាប់ស្វាយចន្ទីកម្ពុជាស្ថិតក្នុងចំណោមគ្រាប់ធញ្ញជាតិល្អបំផុតនៅលើពិភពលោក ហើយអង់គ្លេសក៏មានមោទនភាពដែលបានគាំទ្រក្រុមហ៊ុន Ample Agro ក្នុងការចែករំលែករសជាតិដ៏អស្ចារ្យនៃគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។

លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖

«ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាគុណភាពខ្ពស់ទៅកាន់អឺរ៉ុប ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលអាចធ្វើទៅបានតាម​រយៈ​ការតភ្ជាប់ដែលបង្កើតឡើងដោយកម្មវិធីដៃគូពាណិជ្ជកម្ម។ យើងទន្ទឹងរង់ចាំមើលផលិតផលកម្ពុជាជាច្រើនទៀតមាននៅលើធ្នើផ្សារទំនើបរបស់ចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ ហើយដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅតាមរយៈពាណិជ្ជកម្ម ការច្នៃប្រឌិត និងភាពជោគជ័យរួមគ្នា»។

ទាក់ទងនឹងវិស័យស្វាយចន្ទីនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖

«ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់សហភាពអឺរ៉ុប មិនត្រឹមជាភាពជោគជ័យសម្រាប់តែក្រុមហ៊ុនទេ ប៉ុន្តែគឺជាដំណាក់កាលដ៏សំខាន់ក្នុងដំណើរបេសកកម្មរបស់កម្ពុជាក្នុងការនាំយកទំនិញផលិតផលកម្ពុជា “Product of Cambodia” ទៅកាន់ទីផ្សារអន្តរជាតិ»។

ឯកឧត្តម បានមានប្រសាសន៍ថា ៖ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញបានដាក់ចេញនូវបេសកកម្មដ៏សំខាន់ក្នុងការនាំយក និងណែនាំទំនិញសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ក្រុមការងារជំរុញការនាំចេញនេះបានទទួលគោលការណ៍ក្នុងការជួយដល់អ្នកនាំចេញរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការនាំចេញ ក៏ដូចជាជួយផ្សារភ្ជាប់រវាងអ្នកទិញបរទេសជាមួយនឹងអ្នកនាំចេញកម្ពុជា សំដៅសម្រេចបានជាកិច្ចសន្យាទិញ-លក់តែម្តង។ ក្រសួងក៏បានរៀបចំ មជ្ឈមណ្ឌលសេវានាំចេញ ដើម្បីជួយផ្តល់ការប្រឹក្សាយោបល់ និងបណ្តុះបណ្តាលដល់អ្នកនាំចេញ ឬអ្នកមានបំណងនាំចេញក្នុងការស្វែងយល់បន្ថែមអំពីលក្ខខណ្ឌតម្រូវ ព័ត៌មានទីផ្សារ និងនិន្នាការជុំវិញសកលោក ដើម្បីជួយជំរុញដល់ការនាំចេញផងដែរ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ការនាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងទៅកាន់អឺរ៉ុបនេះជារឿងល្អ និងជាសញ្ញាវិជ្ជមានមួយ។ នៅអឺរ៉ុបតម្រូវការភូតគាមអនាម័យគឺខ្ពស់ ដូច្នេះ ការនាំចេញស្វាយចន្ទីទៅសហភាពអឺរ៉ុបនេះ បានបញ្ជាក់ពីស្តង់ដារម្ហូបអាហារកម្ពុជាអាចទទួលយកបាននៅលើទីផ្សាអន្តរជាតិ។

សូមបញ្ជាក់ដែរថា ក្រៅពីបណ្តាប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប វត្តមានគ្រាប់ស្វាយចន្ទីកែច្នៃ១០០%របស់កម្ពុជា ក៏កំពុងចរាចរណៅក្នុងប្រទេសជប៉ុនយ៉ាងទូលាយ ដែលត្រឹមតែនៅក្នុងកន្លែងលក់ទំនិញ Family Mart មានសាខារហូតដល់ជាង ១៦ ៣២០ទីតាំង ក៏ដាក់តាំងលក់គ្រាប់ចន្ទីកម្ពុជាផងដែរ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់​ធំ ចំ​នួន ១៤៧ ៧០៣​ហិកតា, ខេត្តក្រចេះ ១០២ ៥២០ ហិកតា, ខេត្តរតនគិរីចំនួន ៩៧ ២៥៨ ហិកតា, ខេត្តកំពង់ចាម ៤៦ ៥៨២ ហិកតា, ស្ទឹងត្រែង ៤៤ ២៥០ ហិកតា, ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា, ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា, ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា, ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា។

ចំណែកក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា៖ នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទីជិត ៦០ ម៉ឺន​តោន កើនឡើង ៥៦,៦៧ ភាគរយ ធៀបនឹង​រយៈ​ពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានទឹកប្រាក់ ៤៨០ លានដុល្លារ។ ប្រទេសវៀតណាមជាទីផ្សារស្វាយចន្ទីធំជាងគេរបស់កម្ពុជា។

ដោយឡែក យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់​ស្វាយ​ចន្ទី​ចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើន​ឡើង ២១% គិត​ជា​ទឹក​ប្រាក់​​ ១ ពាន់ ១៥០ លាន​ដុល្លារ កើន ២៦,១៥%។ ក្នុងនោះ​នាំចេញ​ទៅវៀត​ណាមចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *