គម្រោង​សាងសង់​ស្ពានឆ្លងកាត់ទន្លេ​មេគង្គ និងផ្លូវ​តភ្ជាប់ទៅក្រុង​​ក្រចេះ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗ

ភ្នំពេញ ៖ គម្រោងសាងសង់​ស្ពាន​​មិត្តភាពកម្ពុជា-ចិន មេគង្គ​ ក្រចេះ និង​ផ្លូវតភ្ជាប់ទៅកាន់​ក្រុង​ក្រចេះ ខេត្តក្រចេះ​ ក្នុងតម្លៃទឹកប្រាក់​សរុបប្រមាណជាង​ ១១១លានដុល្លារអាម៉េរិក គិតមកដល់​ដើមខែកញ្ញា ២០២៥នេះ សម្រេច​បានប្រមាណជាង​ ៨៧ភាគរយហើយ ។​ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​សា​ធារណកា​រ ​និងដឹកជញ្ជូន នៅថ្ងៃទី​០៨ ខែកញ្ញា​ ឆ្នាំ២០២៥ ។​

បើតាមក្រសួងសាធារណការ​ និងដឹកជញ្ជូន​បានបញ្ជាក់ថា គម្រោងសាងសង់ស្ពាន​ឆ្លងកាត់ទន្លេ​មេគង្គ​ ក្នុង​ខេត្ត​ក្រចេះនេះ សម្រេច​ប្រមាណ៩៨,១៣ភាគរយ ខណៈគម្រោងទាំង​មូល​ និង​ផ្លូវ​តភ្ជាប់​ទៅកាន់​ក្រុង​ក្រចេះ សម្រេច​បាន​៨៧,១៣ភាគរយ​ ។

ទន្ទឹមនឹង​ស្ពាន​សម្រេច​ការសាងសង់ស្ទើរតែ១០០ភាគរយ​ ក្រសួងសាធារណការ ​និងដឹកជញ្ជូន និង​រដ្ឋបាល​ខេត្ត​ក្រចេះ បានសម្រេច​បើក​ឱ្យ​ពលរដ្ឋ​​ធ្វើដំណើរ​ជា​បណ្ដោះអាសន្ន​រយៈពេល​២១ថ្ងៃ ក្នុងឱកាស​បុ​ណ្យ​​ភ្ជុំបិណ្ឌ  ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីសម្រួលដល់ធ្វើដំណើរក្នុងឱកាស​ពិធីបុណ្យប្រពៃណីជាតិ ។​ ការ​បើកឱ្យដំណើរឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ​ក្រចេះនេះ ​សម្រាប់តែអ្នក​ថ្មើរ​ជើង ទោចក្រយានយន្ត​(ម៉ូតូ) រថយន្តធុនតូច និង​រថយន្ត​ទេសចរណ៍ដែលមានចំណុះ១២​កៅអីចុះ ។​

ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ព​​ស់រប​ស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំ​កម្ពុជា ។ ស្ពាននេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

ឯកឧត្តម​បន្តថា ស្ពាននេះស្ថាបនាឡើងមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ ផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ ៤ខ្សែប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន ៤គន្លង ដែល២ទៅ ២មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង ដោយ១ទៅ ១មកនិងមានសួន ពុះទ្រូងផ្លូវនៅចំកណ្តាលប្រវែង ៤ម៉ែត្រផងដែរ ។

គួរ​បញ្ជាក់ថា ការសាងសង់ស្ពាន​ឆ្លងទន្លេមេគង្គ ក្នុង​ខេត្តក្រចេះនេះ នឹងអាច​ទាក់ទាញ​នូវការ​វិនិយោគចូលទៅកាន់​តំបន់ភូមិភាគឦសាន​បានមួយកម្រិតទៀត ស្របជាមួយនឹង​រាជរដ្ឋាភិបាលក៏បាន និង​កំពុងអនុវត្ត​កម្មវិធីពិសេសជំរុញការ​វិនិយោគខេត្ត​ទាំងបួន​ក្នុង​ភូមិ​ភាគឦសានដែលរួមមានខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង និងក្រចេះ ។

សម្រាប់ខេត្តក្រចេះ មានគម្រោង​ធំមួយ​ដែល​ក្រុមការងារ​ជំរុញការ​វិនិយោគខេត្តភូមិ​ភាគឦសាន​កំពុង​ពិនិត្យ​​គឺគម្រោង​សាងសង់​កំពង់ផែពហុបំណង ក្នុងស្រុកព្រែកប្រសព្វ​ ដែលមានទុនវិនិយោគ​ប្រមាណ៣៥លានដុល្លារអាមេរិក​ ។ គម្រោងនេះ​អាចជួយសម្រួល​ដល់ការ​ដឹកជញ្ជូនកសិផល​របស់​កសិករ​ក្នុងតំបន់ទៅចែកចាយ​នៅលើទីផ្សារទាំង​ក្នុងស្រុក​ និងអន្តរជាតិផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

Leave a Reply

Your email address will not be published.Required fields are marked *