ជាមួយនឹងមហិច្ឆតាលើការធ្វើពិពិធកម្មវិស័យពាណិជ្ជកម្មនៅក្នុងតំបន់ និងទីផ្សារជាសាកលឲ្យបានសម្រេចក្នុងពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុឲ្យមានភាពប្រសើរឡើង ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលនាវាដឹកទំនិញធុនធំចូលលើកដាក់ទំនិញបាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីសកម្មភាពការងារជាក់ស្តែងក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍនានាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា មានផ្ទៃប្រតិបត្តិការប្រមាណ១២៥ហិកតា និងស្ថិតនៅឈូងសមុទ្រកំពង់សោម តែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំដ៏ឆ្នើម បានរៀបចំផែនការអភិវឌ្ឍន៍យ៉ាងច្រើន និងចក្ខុវិស័យវែងឆ្ងាយសម្រាប់កម្ពុជាក្នុងដំណើរឆ្ពោះទៅមុខ។ ជាក់ស្ដែង ដូចជាកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ បាននិងកំពុងបន្តការអភិវឌ្ឍក្នុងនាមជាកំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចអនុញ្ញាតឲ្យកប៉ាល់ដឹកទំនិញធំៗចូលចត និងលើកដាក់ទំនិញបាន ហើយក៏ជាគន្លឹះក្នុងការពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។
“នៅពេលកម្ពុជាមានចំណតផែទឹកជ្រៅ វានឹងធ្វើឱ្យកប៉ាល់ធំៗចូលមកចត និងដឹកទំនិញដោយផ្ទាល់ទៅគ្រប់គោលដៅលើពិភពលោក។ ការធ្វើបែបនេះនឹងជួយឱ្យការចំណាយថវិកាអស់តិច និងចំណេញពេលវេលាជាងមុន ដែលនឹងធ្វើឱ្យសមត្ថភាពនៃការប្រកួតប្រជែងទំនិញលើទីផ្សារអន្តរជាតិមានកាន់តែប្រសើរ។ ខ្ញុំយល់ថា នៅពេលកម្ពុជាមានផែទឹកជ្រៅ មាននាវា កប៉ាល់ធំៗចូលចតនៅកំពង់ផែព្រះសីហនុកាន់តែច្រើន វាកាន់តែធ្វើឲ្យកម្ពុជាមានភាពងាយស្រួលក្នុងការពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ”
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១,៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ ប្រវែង ១,០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើង ប្រវែង ២៥០ម៉ែត្រ x ១,៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង ៦៥០ម៉ែត្រ x ២០០ម៉ែត្រ។
ដោយឡែក ផែនការអភិវឌ្ឍន៍រយៈពេលខ្លីឆ្នាំ ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ ១៤.៥ ម៉ែត្រ ក្នុងនោះគម្រោងកសាងកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជំហានទី១ ប្រវែង ៣៥០ម៉ែត្រ ជំហានទី២ ប្រវែង៣០០ ម៉ែត្រ និងជំហានទី៣ ប្រវែង ៣០០ម៉ែត្រផងដែរ។ សម្រាប់ផែកុងតឺន័រថ្មីដែលមានជម្រៅទឹក ១៤.៥ម៉ែត្រ នឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅមិនទាន់អាចទទួលបានការចូលចតរបស់នាវាធំៗលំដាប់ពិភពលោកនៅឡើយ។ សព្វថ្ងៃនៅពេលត្រូវការដឹកទំនិញទៅទីផ្សារអឺរ៉ុប និងអាមេរិក កម្ពុជាត្រូវដឹកជញ្ជូនទំនិញតាមនាវាខ្នាតតូច និងខ្នាតកណ្តាលទៅផ្ទេរទំនិញនៅតាមកំពង់ផែធំៗនៅប្រទេសមួយចំនួនដូចជា សិង្ហបុរី ហុងកុង ថៃ និងវៀតណាម ជាដើម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content