ភ្នំពេញ ៖ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២១កន្លងទៅនេះ រាជរដ្ឋាភិបាលទទួលបានចំណូលពន្ធសរុប ៣,៤២៩លានដុល្លារ ដែលក្នុងនោះចំណូលពន្ធដា ចំនួន ១,៩០៩លានដុល្លារ និងចំណូលពន្ធគយចំនួន ១,៥២០លានដុល្លារ។

តាមរយៈអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១កន្លងទៅនេះ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិចំនួន ១,៩០៩លានដុល្លារ ដែលស្មើនឹងជាង ៨៥.១២ភាគរយនៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ថយចុះ – ៧.៣៤ភាគរយ។

សម្រាប់ការប្រមូលចំណូលពន្ធតែក្នុងខែសីហា ឆ្នាំ២០២១ ទទួលបានចំណូលយ៉ាងល្អប្រសើរចំនួន ១៩២,៣០លានដុល្លារអាមេរិក ស្មើនឹង៨.៥៧% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែសីហា ឆ្នាំ២០២០ កើនឡើងប្រមាណ ១២.៧១%។ ចំនួននេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារចាត់ទុកថា ជាតួលេខលើសផែនការប្រចាំខែ ដែលត្រូវប្រមូលក្នុងរង្វង់ប្រមាណ៨.៣៣% នៃផែនការប្រចាំឆ្នាំ ហើយជាធម្មតាខែសីហា គឺជាខែប្រមូលចំណូលពន្ធបានកម្រិតទាប ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចាត់ទុកការប្រមូលចំណូលនេះ ជាលទ្ធផលដ៏ល្អប្រសើរ និងជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ បើទោះបីស្ថិតក្នុងដំណាក់កាលនការអូសបន្លាយនៃការរាតត្បាតជំងឺកូវីដ-១៩ ក្តី។
ទន្ទឹមគ្នានេះសម្រាប់កិច្ចការចុះបញ្ជីពន្ធដារដែលមានមុខងារស្នូលសំខាន់ មានសហគ្រាសបានចុះបញ្ជីជោគជ័យចំនួន៧៩១សហគ្រាស ធៀបនឹងខែសីហាឆ្នាំ២០២០ កើនឡើង ២០៩សហគ្រាសស្មើនឹង៣៦% ដែលឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្តរបស់ធុរជនមកលើរាជរដ្ឋាភិបាលក្នុងការគញរប់គ្រងបាននូវស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូបានបន្ថែមថា ការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរសកម្ម និងបានឆ្លើយតបនឹងបញ្ហាប្រឈមការលំបាកនានា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រមូលចំណូល ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ សម្រេចបានរហូត ៨៥.១២% នៃច្បាប់ថវិកាឆ្នាំ២០២១នេះ ។
ដោយឡែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងរយៈពេល៨ ខែឆ្នាំ២០២១នេះ រកបានចំណូលពីពន្ធគយចំនួន ១,៥២០លានដុល្លារ ស្មើនឹងប្រមាណ ៦៤,២ ភាគរយនៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។
ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ការនាំចូលរថយន្ត គ្រឿងម៉ាស៊ីន ម៉ូតូ និងយានជំនិះដទៃទៀតគឺជាប្រភពទំនិញ ដែលបានរួមចំណែកដល់កំណើននៃការប្រមូលពន្ធគយ ជាពិសេសពន្ធលើការនាំចូលរថយន្តក្រោមស្លាកខ.ម និង ន.ប (លេខកងយោធពលខេមរភូមិន្ទ និងស្លាកលេខនគរបាលជាតិ)។ ឯកឧត្តមបានមានប្រសាសន៍បន្តថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលពន្ធនាំចេញនាំចូលពីពាណិជ្ជកម្មអន្តរជាតិដើម្បីបានចំណូលជូនជាតិ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content