ទិន្នន័យផ្លូវការមួយដែលត្រូវបានបង្ហាញកាលពីថ្ងៃចន្ទម្សិលមិញអាចមើលឃើញថា សេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុបកាលពីឆ្នាំ២០២១មានសន្ទុះឡើងវិញក្រោយរងនូវវិបត្តិកូវីដ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ បញ្ហាអូមីក្រុង រួមជាមួយបញ្ហាថាមពលបានដាក់សម្ពាធ និងគំរាមដល់កំណើនសេដ្ឋកិច្ចសាជាថ្មី។

កាលពីឆ្នាំ២០២១ តំបន់អឺរ៉ុបអាចធ្វើបានកំណើនសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រប្រមាណជា ៥,២ភាគរយធៀបទៅនឹងពេលវេលាដ៏អាក្រក់កាលពីឆ្នាំ២០២០ ដែលសេដ្ឋកិច្ចរបស់ខ្លួនបានដាំក្បាលចុះរហូតទៅដល់ -៦,៤ភាគរយក្នុងពេលដែលកូវីដបានចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំជាលើកដំបូង។

កំណើនសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបនេះក៏បានកើនឡើងក្នុងពេលដំណាលគ្នាដែលសេដ្ឋកិច្ចមហាយក្សអាមេរិកបានទទួលកំណើនប្រមាណជា៥,៦ភាគរយ និងមហាយក្សចិនអាចទទួលបានកំណើនរហូតទៅដល់ ៨,១ភាគរយ។ សម្រាប់បណ្តាប្រទេសជាសមាជិករបស់អឺរ៉ុបទាំង២៧បូករួមទាំងប្រទេសដែលមិនចាយលុយអឺរ៉ូផង ដូចជាប៉ូឡូញ, ស៊ុយអែត ជាដើម ក៏អាចមើលឃើញកំណើនប្រមាណជា ៥,៩ភាគរយដែរ។
បញ្ហានៃអូមីក្រុងព្រមទាំងវិបត្តិថាមពលផងបានធ្វើឲ្យសេដ្ឋកិច្ចអឺរ៉ុបកំពុងជួបភាពមិនច្បាស់លាស់ ហើយក្នុងនោះរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធសប្តាហ៍មុនបានថែមទាំងធ្វើការព្យាករណ៍ដើម្បីទម្លាក់កំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំងសម្រាប់ឆ្នាំ២០២២នេះដោយសារតែបញ្ហាប្រឈមទាំងនេះ។
ក្រៅពីនោះ វិបត្តិនៅអ៊ុយក្រែនក៏កំពុងធ្វើឲ្យមានភាពស្រពេចស្រពិលផងដែរចំពោះស្ថានភាពធ្វើសេដ្ឋកិច្ចនៅក្នុងប្លុកទាំងមូល ជាពិសេសការផ្គត់ផ្គង់ថាមពលហ្វីស៊ីល និងហ្គាស ដែលរុស្សីដែលជាគូភាគីជម្លោះនោះកំពុងមានឈ្មោះជាអ្នកលក់ធំបំផុតទៅឲ្យសមាជិកជាច្រើនរបស់អឺរ៉ុបបូករួមទាំងអាល្លឺម៉ង់ជាដើម។
បញ្ហាអតិផរណាក៏ស្ថិតនៅក្នុងកត្តាសំខាន់ដែលអាចនាំឲ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុបជួបឧបសគ្គធំដែរសម្រាប់ឆ្នាំ២០២២នេះ ជាពិសេសគឺនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសកម្មភាពទិញពីសំណាក់អតិថិជនជាអ្នកប្រើប្រាស់ចុងក្រោយ ខណៈដែលតម្លៃនៃបណ្តាទំនិញនានាបានកើនឡើងខ្ពស់បំផុតប្រមាណជា៥ភាគរយកាលពីខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ ហើយជាការឆ្លើយតប ធនាគារអឺរ៉ុប European Central Bank (ECB) គឺបានកំណត់ការជួបជុំពពិភាក្សាគ្នាដែរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/06/2026
ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/06/2026
ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content