ក្រសួងបរិស្ថានលើកទឹកចិត្តដល់ភោជនីយដ្ឋានដែលស្ម័គ្រចិត្តមិនលក់ម្ហូបធ្វើពីសាច់សត្វព្រៃ

ស្របទៅនឹងយុទ្ធនាការអន្ទាក់សូន្យ ក្រសួងបរិស្ថានបានចេញធ្វើសកម្មភាពជាច្រើន ក្នុងនោះក៏មានផងដែរនូវការជំរុញ លើកទឹកចិត្តអាជីវករដែលជាម្ចាស់ភោជនីយដ្ឋាននានាបញ្ឈប់ការផ្គត់ផ្គង់ម្ហូបអាហារដែលធ្វើពីសាច់សត្វព្រៃ ព្រោះក្រសួងមានជំនឿថា បើមិនមានឈ្មួញទិញសាច់សត្វព្រៃទាំងនោះទេ អ្នកបរបាញ់សត្វក៏មិនមានទីផ្សារសម្រាប់លក់ ហើយអាចនឹងបញ្ចប់ធ្វើសកម្មភាពនេះ។

ឯកឧត្តម នេត្រ ភក្ត្រា អគ្គលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា រាប់ចាប់តាំងពីពេលដែលអនុវត្តន៍យុទ្ធនាការ «អន្ទាក់សូន្យ» រហូតមកទល់ពេលនេះ មានភោជនីយដ្ឋានចំនួន១១កន្លែងហើយដែលមានការស្ម័គ្រចិត្តមិនចម្អិនម្ហូបលក់ដោយប្រើប្រាស់សាច់សត្វព្រៃនោះទេ។ ភោជនីយដ្ឋានទាំង ១១កន្លែងនោះ មាន៥កន្លែងស្ថិតនៅក្នុងខេត្តក្រចេះ​ និង៦កន្លែងទៀតស្ថិតក្នុងខេត្តព្រះវិហារ។ ជាមួយគ្នានេះ ដើម្បីជាការលើកទឹកចិត្ត ក្រសួងបានប្រគល់ជាប័ណ្ឌសរសើរជូនភោជនីយដ្ឋានទាំងនោះដើម្បីទុកជាគំរូទៅដល់ភោជនីយដ្ឋានផ្សេងទៀត។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

“នេះជាដំណើរការនៃការឈានទៅផ្លាស់ប្ដូរឥរិយាបទប្រជាពលរដ្ឋឱ្យឈប់ហូបសាច់សត្វព្រៃតទៅទៀត តាមរយៈរូបភាពអប់រំ លើកទឹកចិត្ត និងបញ្ជ្រាបការយល់ដឹងអំពីហានិភ័យនៃការបរិភោគសត្វព្រៃ”

ឯកឧត្តមបានគូសបញ្ជាក់ផងដែរអំពីសកម្មភាពបរបាញ់របស់មនុស្ស ដែលវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សត្វព្រៃទាំងនោះ។ សត្វមួយចំនួនបានផ្លាស់ប្ដូរទម្លាប់រកស៊ីរបស់ខ្លួនពីពេលថ្ងៃមកពេលយប់វិញ ដោយហេតុថាពេលថ្ងៃដើរជួបអ្នកប្រមាញ់ច្រើន។ សកម្មភាពទាំងនោះ វាបានធ្វើឱ្យប៉ះពាល់ដល់ការបន្តពូជរបស់ពូជសត្វទៀតផង ជាក់ស្ដែងដូចជាសត្វដំរីដែលត្រូវការមានទីលានក្នុងការដើរពី ៧០ ទៅ៨០ គីឡូម៉ែត្រ ប៉ុន្តែក្រោយពេលដែលដើរជាប់អន្ទាក់ហើយ ដំរីទាំងនោះរៀងចាលមិនហ៊ានដើរឆ្ងាយ ដែលនាំឱ្យវាកើតជាស្ត្រេស។

ក្រៅតែពីការគំរាមកំហែងទៅដល់អាយុជីវិតសត្វហើយ សាច់សត្វទាំងនោះក៏មិនបានជួយប៉ូវកំលាំង ឬជួយព្យាបាលជំងឺដូចដែលមនុស្សមួយចំនួនគិតនោះឡើយ ផ្ទុយទៅវិញវាបានធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកទទួលទាន ព្រោះសាច់សត្វដែលរស់នៅក្នុងព្រៃ មិនបានធ្វើការត្រួតពិនិត្យទេថាសាច់សត្វនោះមានផ្ទុកមេរោគអ្វីខ្លះ។ ឧទាហរណ៍ ជាក់ស្ដែងធ្លាប់មានប្រជាសហគមន៍យកសាច់ជ្រូកព្រៃមកធ្វើភ្លា ចំអិនមិនឆ្អិន ដែលពិសាហើយនាំឱ្យស្លាប់ភ្លាមៗ ដោយសារមានមេរោគដង្កូវក្នុងខួរក្បាលសត្វ។ 

គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីប្រកាសជាផ្លូវការយុទ្ធនាការផ្លាស់ប្ដូរឥរិយាបទសង្គមស្ដីពី «ការការពារសត្វព្រៃយើង ៖ កាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ» នៅឯមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ