កសិករ គួរងាកមកអនុវត្តនូវប្រព័ន្ធកសិកម្មចម្រុះ ដើម្បីបង្កើនចំណូលដល់សេដ្ឋកិច្ចគ្រួសារបានប្រសើរ

ភ្នំពេញ ៖ ប្រព័ន្ធកសិកម្មចម្រុះ គឺជាការអនុវត្តបច្ចេកទេសកសិកម្មផ្សេងៗគ្នាលើផ្ទៃដីផលិតកម្មតែមួយដែលមានដំណាំចម្រុះច្រើនមុខ ដូចជា ការចិញ្ចឹមត្រី ចិញ្ចឹមសត្វ ការធ្វើជីកំប៉ុស សម្រាប់កែលម្អ ឬបង្កើនជីជាតិដីជាដើម ដែលកសិករគ្រប់គ្នាសុទ្ធតែអាចមានលទ្ធភាពក្នុងការអនុវត្ត ដើម្បីបង្កើនលទ្ធភាពនៃសេដ្ឋកិច្ចគ្រួសារ។

ចំណុចសំខាន់នៃប្រព័ន្ធកសិកម្មចម្រុះ គឺសមាសភាគនីមួយៗមានអន្តរអំពើ និងជួយបំពេញឲ្យគ្នាទៅវិញទៅមក ដែលធ្វើឲ្យប្រព័ន្ធកសិកម្មចម្រុះបង្កើនផលិតភាព ជួយឲ្យមានលំនឹងអេកូឡូស៊ីក្នុងកសិដ្ឋាន និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដែលនាំឲ្យកសិកម្មមាននិរន្តរភាព។ ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះមានច្រើនសណ្ឋានដោយផ្អែកទៅតាមលក្ខខណ្ឌអាកាសធាតុ ដី និងធនធានដែលកសិករមាន។

ជាមួយនឹងការអនុវត្តនូវប្រព័ន្ធកសិកម្មចម្រុះ តាមរយៈ ASPIRE ដែលជាកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីការពង្រីកបច្ចេកទេសកសិកម្មដែលធន់នឹងអាកាសធាតុហៅកាត់ថា (SUCRA) ដែលជាគម្រោងមួយលើកស្ទួយពីការអនុវត្តប្រព័ន្ធកសិកម្មចម្រុះរបស់កសិករខ្នាតតូចឲ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។

លោក គឹម សុបិន្ត ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ និងជាប្រធានគ្រប់គ្រងគម្រោង SUCRA បានមានប្រសាសន៍ថា គម្រោង SUCRA ដែលជាអនុសមាសភាគ ៣.២ នៃកម្មវិធី ASPIRE របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលអនុវត្តដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាន នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បង្កើតឡើងក្នុងគោលបំណងបង្កើនភាពធន់របស់កសិករខ្នាតតូចដែលងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការលើកកម្ពស់ចំណេះដឹង ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើនប្រាក់ចំណូលគ្រួសារ និងពង្រឹងមុខងារប្រព័ន្ធអេកូឡូស៊ីកម្រិតកសិដ្ឋាន និងឈានដល់កម្រិតទេសភាពប្រកបដោយនិរន្តរភាព។

តាមរយៈគម្រោង SUCRA បានបង្ហាញជូនកសិករនូវរបៀបអនុវត្តប្រព័ន្ធកសិកម្មចម្រុះមួយរបៀបដែលមានភាពងាយស្រួល និងផ្តល់នូវអត្ថបទប្រយោជន៍ច្រើនដែលអាចធានាបាននូវសុវត្ថិភាពស្បៀងអាហារប្រចាំថ្ងៃគ្រប់គ្រាន់ ធានាភាពធន់នឹងអាកាសធាតុ ជាពិសេសអាចបង្កើននូវប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារយ៉ាងល្អប្រសើរ ខណៈដែលបណ្តាកសិករនៅក្នុងប្រទេសកម្ពុជាសុទ្ធតែអាចអនុវត្តបានគ្រប់គ្នា។

តាមរយៈបទបង្ហាញរបស់ SUCRA បានបញ្ជាក់ថា សម្រាប់ប្រព័ន្ធកសិកម្មចម្រុះដែលមានការដាំបន្លែចម្រុះ ការចិញ្ចឹមសត្វ ការធ្វើជីកំប៉ុស ការដាំដុះឈើហូបផ្លែ​ និងឈើពហុប្រយោជន៍ មានលក្ខណៈសាមញ្ញ និងងាយស្រួលអនុវត្ត​ ហើយវាសមស្របទៅនឹងគ្រប់លក្ខខណ្ឌអាកាសធាតុ និងសណ្ឋានដី នៅក្នុងប្រទេសកម្ពុជា ដោយកសិករអាចអនុវត្តនៅលើផ្ទៃដីជុំវិញផ្ទះដោយគ្រាន់តែបែងចែកផ្ទៃដីរបស់ខ្លួនជាផ្នែកៗសម្រាប់សកម្មភាពកសិកម្មផ្សេងៗដែលមានដូចជា សួនបន្លែចម្រុះ រោងចិញ្ចឹមសត្វ រណ្ដៅសម្រាប់ធ្វើជីកំប៉ុស សួនឈើហូបផ្លែ និងសួនឈើពហុប្រយោជន៍។

លោក យ៉ន ចំរើន ទីប្រឹក្សាសម្របសម្រួលគម្រោង SUCRA បានលើកឡើងថា ចំពោះការអនុវត្តរបស់កសិកររវាងរវាងការដាំដុះដំណាំ បន្លែ និងការចិញ្ចឹមសត្វ គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយសម្រាប់បន្លែដែលមានការខូចខាតមិនអាចលក់នៅលើទីផ្សារបាន គាត់អាចប្រមូលបន្លែទាំងអស់នោះទៅធ្វើជាចំណីសត្វ ហើយលាមកដែលបានមកពីសត្វ គឺយកទៅធ្វើជាជីសម្រាប់ផ្តល់ប្រយោជន៍ទៅឲ្យដំណាំវិញ។

អ្នកនាង ភិន កាន ជាកសិករម្នាក់រស់នៅក្នុងខេត្តពោធិ៍សាត់ និងបានអនុវត្តនូវកម្មវិធីប្រព័ន្ធកសិកម្មចម្រុះ បានប្រាប់ឱ្យដឹងថា ចាប់តាំងពីបានអនុវត្តនូវកម្មវិធីមួយនេះឃើញថា ដីមានជីវជាតិល្អជាងមុនដោយសារការប្រើជីធម្មជាតិ ហើយកសិកម្មចម្រុះដែលមានដាំដើមឈើធំៗគឺអាចទប់ស្កាត់នឹងអាកាសធាតុបានច្រើន រួមទាំងការទប់ទល់ការការឡើងកំដៅបានច្រើន។

អ្នកនាងបានបញ្ជាក់ថា ទាំងការដាំដុះដំណាំ បន្លែ ឈើហូបផ្លែទាំងអស់ សុទ្ធតែមានប្រយោជន៍ទាំងអស់ ដែលក្រៅពីសម្រាប់ធានាដល់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយទៅលើថ្លៃម្ហូបអាហារ ថែមទាំងអាចទទួលបានមកវិញនូវប្រាក់ចំណូលតាមរយៈការយកទិន្នផលដែលដាំដុះបានទៅលក់នៅលើទីផ្សារថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ