រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ បញ្ហាក្នុងវិស័យកសិកម្មគឺជាការវិវត្តន៍ថ្មី

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វិស័យកសិកម្មនៅមានបញ្ហាស្មុគស្មាញច្រើន ដែលចាំបាច់ត្រូវមានការដោះស្រាយឱ្យបានល្អ ហើយឥឡូវនេះក្រសួងកំពុងដោះស្រាយបញ្ហាជាបន្តបន្ទាប់ និងត្រូវបន្តដោះស្រាយដោយប្រើពេលវេលាយូរ។

ឯកឧត្តម   ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះនៅក្នុងកម្មវិធីកិច្ចសំណេះសំណាលជាមួយអ្នកសារព័ត៌មានស្តីពី «វិស័យកសិកម្មនៅកម្ពុជា» កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ដោយសារតែមានការវិវត្តន៍ថ្មី និងភាពរីកចម្រើនរបស់វិស័យកសិកម្ម ទើបបញ្ហាមួយចំនួនបានកើតមានឡើងនៅក្នុងវិស័យមួយនេះ។

ឯកឧត្តមបានថ្លែងថា ៖

“ពីមុនយើងនៅខ្វះសព្វគ្រប់ មិនមានអ្វីហូបគ្រប់គ្រាន់ តែបច្ចុប្បន្ននៅក្នុងបណ្ដាញសង្គមគេនិយាយថាទីផ្សារកសិផលលក់មិនបានថ្លៃ កង្វះទីផ្សារ ទីផ្សារមានន័យថាម៉េច? ប្រជាពលរដ្ឋតែងនិយាយថា ផលិតផលកសិកម្ម ដែលគាត់ផលិតបាន​​តែងតែលក់មិនបានថ្លៃ ខ្វះទីផ្សារ តែខ្ញុំឃើញថា ទីផ្សារយើងមិនខ្វះទេ ប្រជាជនមានលទ្ធភាពទិញបានរបស់ច្រើនណាស់ ហើយមិនមែនមានន័យថាប្រជាជនមិនមានអ្វីទិញនោះទេ។ ភាពច្រើនសម្បូរបែប ទើបធ្វើឱ្យតម្លៃមិនអាចបានថ្លៃ ដូចពេលដែលខ្វះ”

ឯកឧត្តម   ឌិត ទីណា បានលើកឡើងបន្តថា ៖

“យើងត្រូវដឹងថា ពីមុនយើងធ្វើដើម្បីតែហូប និងសម្រាប់សន្តិសុខស្បៀងគ្រួសារ។ តែយើងបានកែប្រែពីធ្វើសម្រាប់តែហូប និងរក្សាសន្តិសុខស្បៀងគ្រួសារ មកជាការសម្រាប់លក់ និងធ្វើអាជីវកម្ម។ ​នេះជាបញ្ហាថ្មីដែលកើតឡើង ដូច្នេះការលេចឡើងនូវបញ្ហាថ្មីនេះមិនមែនតែកសិកម្មនោះទេ ពោលគឺឱ្យតែយើងធ្វើអាជីវកម្មគឺតែងតែមានហានិភ័យ។ ដូច្នេះយើងត្រូវទទួលស្គាល់ទាំងអស់គ្នា ទាំងក្នុងលក្ខណៈសេដ្ឋកិច្ច ទាំងលក្ខណៈគ្រួសារ ទាំងការធ្វើអាជីវកម្ម មិនមែនការចិញ្ចឹមបែបលក្ខណៈគ្រួសារធ្វើឱ្យមានប្រាក់ចំណេញនោះទេ”

ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា បើធ្វើកសិកម្ម ទាំងការចិញ្ចឹមសត្វ ទាំងការបង្កបង្កើនផលបែបអាជីវកម្មដើម្បីរកប្រាក់ចំណេញគឺជាការពិបាក ព្រោះមានការប្រកួតប្រជែងច្រើនដែលមិនដូចទីផ្សារកាលពីសម័យមុននោះទេ។ ដូច្នេះកសិករក៏ត្រូវចេះស្វែងរកវិធីសាស្រ្តផ្សេងៗដើម្បីអាចទទួលបានប្រាក់ចំណេញ។ បើសិនជាកសិករនៅតែបន្តធ្វើដដែលៗគ្មានការផ្លាស់ប្ដូរទម្លាប់ និងវិធីសាស្ត្រនោះទេ នោះលទ្ធផលដែលទទួលបានគឺប្រាកដជាលទ្ធផលដដែល។

ឧទាហរណ៍ ដូចជាបញ្ហាស្រូវ ដែលរដ្ឋាភិបាលកំពុងទប់បញ្ហាតម្លៃកុំឱ្យវាចុះថោកត្រឹមរោងម៉ាស៊ីនកិនស្រូវ ព្រោះការទិញប្រសិនបើជាប្រភេទស្រូវត្រូវស្តង់ដារ(ពូជសុទ្ធ ច្រូតកាត់ទាន់ពេល គុណភាពល្អ…។ល។) នោះខាងរោងម៉ាស៊ីនទិញក្នុងតម្លៃខ្ពស់ ប៉ុន្តែបើស្រូវគ្មានគុណភាព ខុសលក្ខខណ្ឌ នោះស្រូវមិនអាចលក់បានថ្លៃល្អទេ ។ នេះបើតាមការពន្យល់របស់ឯកឧត្តម ឌិត ទីណា ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា បញ្ហាទាំងអស់នេះគឺត្រូវការនិយាយត្រង់ទៅត្រង់មក រាល់មតិរិះគន់ ប្រសិនជាការលើកឡើងទាំងនោះជារឿងត្រឹមត្រូវ លោកនឹងយកមកពិចារណា និងកោតសរសើរ ប៉ុន្តែប្រសិនបើការលើកឡើងគ្រាន់តែជាមតិគ្មានហេតុផលនោះនឹងមិនចាំបាច់មានការពន្យល់ទៅវិញឡើយ ព្រោះគ្មានតម្លៃ។ ម៉្យាងវិញទៀត ប្រសិនបើអ្នករិះគន់នោះមានជំនាញច្បាស់ ចេះធ្វើពិតប្រាកដ នឹងត្រូវបានអញ្ជើញហៅមកជួយ ដើម្បីធ្វើឱ្យចេញជាលទ្ធផលល្អតែម្តង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦