មុខរបរកែច្នៃចំនួន ៣ ដែលកសិករមិនគួរមើលរំលង និងអាចទទួលបានចំណូលច្រើន

កម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលខ្លាំងខាងផ្នែកកសិកម្ម ដោយក្នុងនោះមានវិសាលភាពលើផ្ទៃដីដាំដុះយ៉ាងទូលំទូលាយ ជាពិសេសកត្តាអាកាសធាតុមានអំណោយផលពីធម្មជាតិស្រាប់តែម្ដង។ បន្ថែមពីលើនេះ ដើម្បីអាចទទួលបាននូវអត្ថប្រយោជន៍ និងចំណូលបន្ថែម កសិករគួរចេះកែច្នៃទៅលើធនធានដែលមានស្រាប់ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព។

ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើនេះ យើងសូមលើកយកមុខរបរងាយៗចំនួន៣មកបង្ហាញដែលកសិករអាចធ្វើការកែច្នៃទៅលើធនធានដែលមានស្រាប់ដើម្បីអាចទទួលបានចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ។

ទី១- របរចិញ្ចឹមបង្កងក្នុងស្រែ ដែលកសិករអាចពិចារណាកែច្នៃដីស្រែដែលមិនសូវទទួលបានផលចំណេញនោះឱ្យទៅជាកន្លែងសម្រាប់ចិញ្ចឹមបង្កងអូស្រ្តាលីវិញ ដែលអាចនឹងទទួលបានផលចំណេញច្រើន ដោយគ្រាន់តែធ្វើការកែច្នៃសម្រាប់ចិញ្ចឹមជាលក្ខណៈធម្មជាតិ ចំណាយពេលមើលថែទាំតិច អាចទទួលបានផលច្រើន និងមានតម្រូវការទីផ្សារខ្ពស់។

ជាក់ស្ដែង ដូចជាលោក ពៅ ប៉ឹង ជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីក្នុងស្រែមួយរូបមានទីលំនៅនៅភូមិដំរីស្លាប់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានមានប្រសាន៍ប្រាប់ AMS ឱ្យដឹងថា ការច្នៃដីស្រែឱ្យទៅជាស្រែបង្កងអូស្ត្រាលី គឺទទួលបានផលចំណេញច្រើន។

លោកថា ៖

“ចំពោះបងប្អូនដែលមានដីស្រែ ហើយមិនសូវទទួលបានផលពីការធ្វើស្រូវ និងមិនសូវចំណេញ អាចពិចារណាងាកមកចិញ្ចឹមបង្កងអូស្ត្រាលីនៅក្នុងស្រែវិញបាន ដោយសារការចិញ្ចឹមនេះមិនពិបាកអ្វីច្រើននោះទេ ជាក់ស្ដែងដូចជាខ្ញុំផ្ទាល់ដែលមានដីស្រែទំនេរទុកចោលក៏ច្នៃចិញ្ចឹមបង្កងអូស្ត្រាលីបែបធម្មជាតិ ជាពិសេសនៅក្នុរដូវវស្សាដែលមានទឹកស្រាប់ គឺងាយស្រួលមិនចំណាយពេលច្រើន អាចសល់ពេលទៅធ្វើការងារផ្សេងទៀតបាន”

ទី២ – របរចិញ្ចឹមអង្ក្រងលក់ ជាមុខរបរមួយដែលបងប្អូនយើងអាចច្នៃទីធ្លាមុខផ្ទះមកចិញ្ចឹមបាន ងាយៗ ជិតផ្ទះ ដោយពុំចាំបាច់ចំណាយដើមទុនច្រើន ដោយគ្រាន់តែកាច់សំបុកអង្ក្រងពីដើមឈើ ហើយធ្វើធ្នើ កាត់កំប៉ុង និងដាក់ចំណីតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងចំណីរបស់សត្វអង្ក្រង គឺកាន់តែងាយស្រួលថែមទៀត ដែលគេអាចប្រើជាសាច់មាន់ស្ងោរ ឬសត្វចង្រិតធ្វើជាចំណី ហើយទឹកត្រូវលាយជាមួយស្ករឱ្យមានរសជាតិផ្អែម ដោយសារអង្ក្រងជាសត្វផឹកទឹកដមផ្កា ហេតុនេះការប្រើទឹកស្ករជំនួសគឺមានប្រសិទ្ធភាពខ្ពស់។ ការឱ្យចំណី គេអាចឱ្យតែម្ដងក្នុងមួយថ្ងៃនៅពេលណាឃើញចំណីអស់ តែទឹកត្រូវដាក់ច្រើនដងដោយសារសត្វប្រភេទនេះចូលចិត្តផឹកទឹកច្រើន។ បន្ថែមលើនេះ ក្រៅពីទឹកស្ករ គេក៏អាចយកទឹកអំពៅក៏អាចដាក់ឱ្យអង្ក្រងបានដែរ ដែលចាត់ទុកជាអាហារប៉ូវមួយសម្រាប់សត្វអង្ក្រង។

ចុងក្រោយគឺ របរដាំត្រកួន ដែលជារបរងាយៗ អាចដាំបានទាំងទីធ្លាតូចកៀនផ្ទះ ឬក៏ដីស្រែចំការធំៗនោះទេ ឱ្យតែអាចលើករងបាន និងមានទឹកស្រោចគ្រប់គ្រាន់ គឺអាចដាំបានខួបប្រាំងខួបវស្សាតែម្ដង។

តួយ៉ាង អ្នកស្រី ង៉ែត សុភា ជាអ្នកដាំត្រកួនម្នាក់មានទីលំនៅស្ថិតក្នុងភូមិព្រៃដក់ពរ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានមានប្រសាសន៍ថា ដំណាំត្រកួននេះគាត់ដាំរាប់ឆ្នាំហើយ ដោយសារតែវាងាយស្រួលដាំ មិនបាច់ថែទាំច្រើន ហើយដាំបានច្រើនដងដើម្បីយកទៅលក់ឱ្យឈ្មួញ។

អ្នកស្រីបញ្ជាក់ថា ៖

“ខ្ញុំដាំត្រកួនជិត ១០ឆ្នាំហើយ ដូចជាមិនពិបាកអ្វីច្រើនទេ និយាយរួមទៅដាំបានខួបប្រាំងខួបវស្សាឱ្យតែយើងស្រោចទឹកគ្រប់គ្រាន់ ដូចជាខែយើងច្រូតហើយ យើងអាចលើករងដាំក្នុងស្រែបន្ថែមទៀតក៏បាន ដោយដាំម្ដងខ្ញុំអាចលក់បាន ២០-៣០ម៉ឺនដែរ”

ជាចុងក្រោយ អ្នកស្រី ង៉ែត សុភា មានមតិចូលរួមថា​ ការដាំត្រកួននេះមិនសូវពិបាកអ្វីឡើយ បើទីផ្សារល្អគាត់នឹងពង្រីកការដាំដុះទៀត ដោយសារវាអាចផ្ដល់ចំណូលបន្ថែមសម្រាប់គ្រួសារ ដូច្នេះសម្រាប់បងប្អូនដែលមានដីទំនេរចោលអាចដាំដំណាំ ឬបន្លែផ្សេងៗទៀតទុកលក់ឬបរិភោគខ្លួន​ឯងក៏បាន៕ 


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី