ចេកជ្វា ឬចេកគ្រាប់ ជាដំណាំងាយស្រួលដាំ និងមានអត្ថប្រយោជន៍ច្រើន  

ចេកជ្វា ឬ Wild starchy banana គឺជាប្រភេទដំណាំចេកម្យ៉ាង ដែលគេនិយមដាំនៅតាមស្រុកស្រែចម្ការ ដោយសារតែរុក្ខជាតិនេះមិនពិបាកដាំ ថែមទាំងផ្ដល់ទិន្នផលច្រើនមុខ មិនថាដើម ត្រយូង ផ្លែខ្ចី និងស្លឹកនោះទេ។

សម្រាប់អត្ថប្រយោជន៍ ចេកជ្វាអាចយកមកធ្វើជាបន្លៃ ឬចំណីសត្វសម្រាប់ផ្នែកដើម ចំណែក ត្រយូង និងផ្លែគេក៏អាចយកទៅធ្វើជាបន្លែ ឬជ្រក់ក៏បាន ចុងក្រោយ គឺស្លឹករបស់វា ដែលគេអាចប្រើសម្រាប់ការវេចនំ ឬវេចខ្ចប់របស់ផ្សេងៗដូចចេកដទៃទៀតដែរ។ ក្រៅពីនេះ គេក៏អាចប្រើផ្លែខ្ចី សម្រាប់ព្យាបាលអាការៈមិនរលាយអាហារ ផ្លែទុំសម្រាប់ព្យាបាលបញ្ហាទល់លាមក ឬខ្សោយកម្លាំង ហើយដើមក៏អាចព្យាបាលជំងឺទឹកនោមផ្អែមបានផងដែរ។

គួរបញ្ជាក់ដែរថា ដំណាំចេកជ្វាមានប្រភពដើមនៅទ្វីបអាស៊ី និងកោះនៃអូសេអានីក្នុងមហាសមុទ្រប៉ាស៊ីហ្វីក ដែលវាអាចដុះលូតលាស់បាននៅតាមតំបន់ក្តៅបង្គួរ និងជាដំណាំបង្កាត់ពូជច្រើនដំណ។

ចេកជ្វាមានលក្ខណៈរូបសាស្រ្តជាតិណជាតិ (herbaceous) តួដើមគ្មានសាច់ឈើ ដើមមូលវែង ដែលអាចមានកម្ពស់ ៣-៥ ម៉ែត្រ មានស្រទាប់ និងជាតិទឹកច្រើន។ ផ្នែកស្លឹកមានរាងធំវែង ផ្ទៃស្លឹកខាងលើពណ៌បៃតងចាស់ ផ្ទៃស្លឹកខាងក្រោមមានម្សៅពណ៌ស។

ទងទ្រកញ្ចុំផ្កាមានប្រវែង ៣០-៦០សង់ទីម៉ែត្រ ដែលមានកញ្ចុំផ្កាជា កួរ (spike) កោងចុះក្រោម មានស្ទប (bract) ពណ៌ក្រហមស្រស់ មានម្សៅពណ៌ស នៅផ្ទៃក្រៅ។ ស្ទបផ្កាញីតែងជ្រុះ ស្ទបផ្កាឈ្មោលមិនជ្រុះទេ ឯនៅផ្នែកក្រោមនៃស្ទង មានផ្កាញី តម្រៀបជា ២ ជួរ នៅផ្នែកកណ្តាលមានផ្កាទ្វេភេទ ដល់ចាស់ជ្រុះអស់ នៅផ្នែកលើ មានផ្កាឈ្មោលច្រើន ១៥-២០ ពណ៌ផ្កាឈូកតម្រៀបជា ២ ជួរ។ ផ្លែបន្តគ្នា ផ្លែនីមួយៗមានទងប្រវែង១-២ស.ម អាចមាន៣-៦ស្និត ផ្លែមានគ្រាប់ច្រើន។

ចុងក្រោយគឺលក្ខណៈជីវសាស្រ្ត ដែលដំណាំប្រភេទនេះបង្កាត់ជាមួយប្រភេទ Musa acuminata អាចឱ្យប្រភេទកាត់ Musa x paradisiaca ដែលឱ្យផ្លែចេកគ្មានគ្រាប់ ហើយមនុស្សទូទៅបរិភោគជាធម្មតារៀង រាល់ថ្ងៃ។ ដើមចេកជ្វាអាចមានផ្លែតែ ១ ដងទេ ហើយងាប់ ដោយមានកូនដើមដុះចេញពីគល់ នេះជាការបន្តពូជប្រកបដោយនិរន្តភាពនៃដើមចេក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក