គម្រោង​សិក្សា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ – សៀមរាប ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​កុម្ភៈ​ ឆ្នាំ២០២៤​

ភ្នំពេញ ៖ គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ទី ៣ ភ្នំពេញ​ – សៀមរាប បានចាប់ផ្ដើម​សិក្សា​កាលពី​ពាក់​កណ្ដាលឆ្នាំ២០២៣​​កន្លងទៅនេះ ហើយគម្រោង​នេះ​គ្រោងនឹង​បញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០២៤​ខាងមុខនេះ ។​ ដោយឡែ​ក​គម្រោង​សិក្សា​ផ្លូវល្បឿនលឿន​ពីសៀមរាប​ទៅ​ប៉ោយ​ប៉ែត​គ្រោងនឹង​បញ្ចប់​នៅខែឧសភា ឆ្នាំ២០២៤ ​។​ នេះបើ​តា​មសេ​​ច​ក្ដី​​​​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ ។​

នៅក្នុ​ងកិច្ចប្រជុំ​មួយនេះមាន​ចូលរួម​ពី​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ​នៃក្រុម​​​​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងសាធារណការ​និងដឹកជញ្ជូន ជុំវិញ​កា​រជំរុញការ​អនុវត្ត​សាងសង់​គម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ​សៀមរាប និងសៀមរាប​ប៉ោយ​ប៉ែត ។  

សេចចក្ដី​ប្រកាស​ព័ត៌មានបានឱ្យដឹងថា​ បច្ចុប្បន្ន គម្រោងនេះត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព ហើយ​គ្រោង​នឹង​បញ្ច​ប់​ការសិក្សាកំណាត់ភ្នំពេញ-សៀម​រាប​ក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា បន្ទាប់​ពីផ្លូ​វល្បឿ​នលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែល​បាន​បើក​ឱ្យ​ដំណើរ​ការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ​ខែមិ​ថុ​នា ឆ្នាំ២០២៣កន្លងទៅ ហើយ​បច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅ​តាមផែ​នកា​រដែ​​លបានគ្រោងទុក។ ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងប្រមាណជាង៤០០គ.ម ដោយ​ឆ្ល​ង​កា​ត់​រា​ជ​ធា​នី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្ត​ប​ន្ទា​យ​មា​ន​ជ័យ​ ។​

​តាមរយៈគម្រោងផ្លូវ​ល្បឿនលឿន​មួយ​នេះ នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ថែមទៀត​តាមរយៈ​ការដឹក​ជញ្ជូន​កាន់តែប្រសើរ ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់​តែ​ច្រើន​បន្ថែ​ម​ទៀត បង្កើតឱកាស​ការងារ​សម្រាប់​ខេត្តសៀមរាប និង​តភ្ជាប់តំបន់​ទេសចរណ៍​នៃខេត្ត​សៀមរាប និងរាជធានីភ្នំពេញ​កាន់តែខិត​ជិ​តគ្នា​ ។

ឯកឧត្តម ​ស៊ុន ចាន់​ថុល​ បានមានប្រសាសន៍កន្លងមកថា បន្ទាប់ពីផ្លូវល្បឿនលឿន​ទី​៣ កម្ពុជា​អាច​នឹង​សាង​សង់​ផ្លូវ​ល្បឿនលឿនមួយខ្សែទៀត​ដែលជា​ខ្សែទី៤ ។ ផ្លូវ​ល្បឿនលឿន​បន្ទាប់​អាច​ជាផ្លូវ​ដែល​តភ្ជាប់នៅតំបន់​ប៉ែក​ឦសាន​នៃប្រទេស ​រួមមាន ​រតនគីរី​, ស្ទឹង​ត្រែង, ​មណ្ឌល​គីរី និងខេត្តក្រចេះ​ ជាដើម​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ