ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែទំនើបដែលក្រៅតែពីថាមពលខ្យល់ កំដៅព្រះអាទិត្យ និងកម្លាំងទឹក ដែលអ្នកវិទ្យាសាស្ត្រអាចទាញយកមកផលិតជាអគ្គិសនីបានហើយនោះ កាលពីពេលថ្មីៗនេះសូម្បីតែម្រាមដៃរបស់មនុស្សយើងក៏គេអាចទាញ និងផលិតបានទៅជាថាមពលអគ្គិសនីបានដែរ។

តាមរយៈបច្ចេកវិទ្យាបន្ទះ Pad ដ៏តូចស្តើងមួយដែលត្រូវបានផលិតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិកអាចយកមកពាក់លើម្រាមដៃបាន ដោយវាមានសមត្ថភាពពិសេសក្នុងការផលិតបានទៅជាថាមពលអគ្គិសនីសមល្មមសម្រាប់ការប្រើប្រាស់នាឡិកាដៃ ឬស្មាតហ្វូនផងដែរ។

Pad ដ៏តូចទាំងនេះត្រូវបានបំពាក់មកជាមួយនូវសារជាតិកាបូនអេឡិចត្រូត រួមជាមួយនឹងអង់ស៊ីមពិសេស ដែលមានសមត្ថភាពខាងជំរុញប្រតិកម្មគិមីដែលវានឹងជួយឲ្យអាស៊ីតឡាតែត (lactate) និងសារជាតិអុកស៊ីសែនដែលមាននៅក្នុងញើសនៃម្រាមដៃបង្កើតបានទៅជាថាមពលអគ្គិសនីឡើង។
គួរឲ្យដឹងដែរថា ម្រាមដៃ គឺជាកន្លែងតែមួយគត់នៃសារពាង្គកាយរបស់យើងដែលអាចផលិតញើសបានដល់ទៅ ១ ០០០ដង ច្រើនជាងផ្នែកផ្សេងណាណាទាំងអស់ ហើយជឿជាក់ថាក្នុងម្រាមដៃតែមួយប៉ុណ្ណោះប្រសិនបើអ្នកពាក់បន្ទះ Pad ហើយគេងរយៈពេល១០ម៉ោងនោះវានឹងអាចផលិតបានថាមពលទំហំស្មើទៅនឹងដំណើរការ២៤ម៉ោងនៃនាឡិកាដៃមួយ។
បន្ទះឈីបនេះក៏មានបំពាក់មកជាមួយនឹងមុខងារដែលអាចឲ្យយើងចុច និងសង្កត់វា ដើម្បីបង្កើតថាមពលឲ្យបានកាន់តែលឿន និងច្រើនផងដែរ មានន័យថានៅពេលណាដែលអ្នកប្រើប្រាស់ ឬធ្វើការចុចទូរស័ព្ទ ចុចកំព្យូទ័រ ក្នុងអំឡុងពេលការងារលេងកីឡាករ ឬលេងព្យាណូនោះអ្នកនឹងអាចផលិតថាមពលបានច្រើនជាងការពាក់ចោលលើម្រាមដៃ។
Pad គឺជាផលិតផលដែលស្រាវជ្រាវ និងអភិវឌ្ឍឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ University of California San Diego ហើយយោងតាមការបញ្ជាក់របស់ក្រុមការងារបានអះអាងថា នាពេលខាងមុខដ៏ខ្លី បច្ចេកវិទ្យានេះនឹងអាចប្រើប្រាស់គ្រប់គ្រាន់ល្មមដើម្បីផ្គត់ផ្គង់ថាមពលឲ្យស្មាតហ្វូន វ៉ែនតាឆ្លាតវ៉ៃ និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនទៀតផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content