ភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ធ្វើការសិក្សារៀបចំនូវប្រព័ន្ធរួមមួយសម្រាប់ការបញ្ជាក់ពីការទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើអាស៊ាន គិតគូរពិចារណាក្នុងការសម្រួបសម្រួលលក្ខណ្ឌនៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗ ដោយឈរលើគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធានដឹកនាំអាស៊ានឆ្នាំ២០២២ បានអំពាវនាវដល់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏ដូចជាស្ថាប័នសុខាភិបាលអាស៊ាន គួរសិក្សា និងរៀបចំនូវប្រព័ន្ធរួមគ្នាមួយដែលអាចបញ្ជាក់ពីការទទួលស្គាល់ទៅលើការចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវតាមកំណត់របស់ស្ថាប័នសុខាភិបាល ដើម្បីអាចអនុញ្ញាតឲ្យទេសចរ ក៏ដូចជាពាណិជ្ជករ អ្នកវិនិយោគក្នុងតំបន់អាចធ្វើដំណើរឆ្លងប្រទេសបានយ៉ាងមានប្រសិទ្ធភាព។

សម្ដេចតេជាបានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃបង្កើតកម្មវិធីទេសចរណ៍វ៉ាក់សាំងក្នុងតំបន់អាស៊ាន ជាក់ស្ដែង ប្រទេសថៃបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក ហើយបន្តគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដោយសម្តេចបានបានថ្លែងថា ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងបន្ថែមទៀត ស្របតាមទស្សនៈអាស៊ានដើម្បីអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖
“ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យនៃការទទួលបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ធានាឱ្យបាននូវការជឿជាក់ និងទំនុកចិត្តថាជា គោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព”
នៅក្នុងក្របខណ្ឌអាស៊ាន អ្នកណាដែលមិនបានចាក់វ៉ាក់សាំងគ្រប់ដូសនឹងមិនអាចធ្វើដំណើរបានទេ។ យើងចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍»។
គួររំលឹកផងដែរថា តាមរយៈរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទស្សវត្សរ៍ចុងក្រោយមុនវិបត្តិកូវីដ-១៩ តំបន់អាស៊ាន បានស្គាល់កំណើនទេសចរណ៍ប្រចាំឆ្នាំក្នុងរង្វង់ ៦% ហើយត្រឹមឆ្នាំ២០១៩ ទេសចរណ៍ អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ និងចូលរួមប្រមាណ ១០%នៃ GDP របស់តំបន់។ ដោយឡែក ទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) មានចំណែករហូតដល់ជាង ៤០% នៃទេសចរអន្តរជាតិសរុប។
តួលេខនៃកំណើនទាំងនេះ រួមផ្សំនឹងយន្តការទ្រទ្រង់ដែលបាននឹងកំពុងអនុវត្ត ធ្វើឱ្យសមាជិក អាស៊ានរំពឹងថា នឹងអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ ក៏ដូចជាចូលរួមសម្រេចបង្គោលចររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ «ប្រទេសដែលមានលក្ខណៈសមាហរណកម្ម និងការអភិវឌ្ឍមានលក្ខណៈសមាហរណកម្ម- Integrating Countries, Integrating Developments»។
ឯកឧត្តម ថោង ខុន បានលើកឡើងថា ជាអកុសល ក្នុងរយៈពេល ២ឆ្នាំ កន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច-សង្គម ជាពិសេស ឆ្នាំ២០២០ អាស៊ានទាំងមូលទទួលបានទេសចរអន្តរជាតិចំនួនតែ ២៥,៩៦ លាននាក់ ធ្លាក់ចុះ ៨០,៥% ហើយចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥,៨% ។ និន្នាការធ្លាក់ចុះនេះនៅតែបន្តក្នុងឆ្នាំ ២០២១ កន្លងទៅ។
ប្រទេសកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» តាំងពីខែតុលា ឆ្នាំ២០២១មកម្ល៉េះ។ ទេសចរណ៍វ៉ាក់សាំង សំដៅដល់បុគ្គលណាម្នាក់ ដែលចង់ទៅក្រៅប្រទេស ត្រូវមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ដែលហៅថា ប័ណ្ណឆ្លងដែនវ៉ាក់សាំង៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content