ព្រះសីហនុ ៖ អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក លោក ប្រ៊ុយណូ បូដាដ (Bruno BODARD) បានប្រកាសគាំទ្រការបើកទទួលទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាស័ក្តិសមបំផុតចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ និងបានសន្យាជួយផ្សព្វផ្សាយអំពីគោលដៅកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រ៊ុយណូ បូដាដ ក្នុងនាមតំណាងសមាជិកទាំង២៦ប្រទេសនៃក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ជាមួយភាគីក្រសួងទេសចរណ៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ពោលគឺក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីគោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍ ATF 2022 នេះ ពោលគឺដើម្បីប្រកាសបើកគោលដៅទេសចរណ៍អាស៊ានឡើងវិញ ខណៈដែលគោលដៅក្នុងតំបន់មួយចំនួន ពិសេសគឺគោលដៅកម្ពុជាមានការត្រៀមស្វាគមន៍រួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនលោកអគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានយ៉ាងហ្មត់ចង់ រហូតដល់បានរៀបចំប្រទេសឱ្យក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាព ដែលភ្ញៀវទេសចរអាចរីករាយមកទស្សនាកម្សាន្តបានយ៉ាងកក់ក្ដៅ។ ជាមួយគ្នានោះ កម្ពុជាក៏បានរៀបចំដាក់ចេញនូវវិធានការណ៍សុវត្ថិភាពសុខាភិបាលយ៉ាងហ្មត់ចត់ដើម្បីគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពទាំងនោះ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ប្រ៊ុយណូ បូដាដ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកគោលដៅទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាដ៏ស័ក្តិសមបំផុតចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ។
លើសពីនេះ លោក ប្រ៊ុយណូ បូដាដ ក៏បានសន្យាថានឹងជួយផ្សព្វផ្សាយអំពីគោលដៅកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ទៅកាន់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោករបស់លោក ព្រមទាំងបណ្ដាញផ្សព្វផ្សាយនានារបស់ក្លឹបឆ្នេរផងដែរ។ គួរជម្រាបថា បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content