ប៉េកាំង ៖ គិតត្រឹមតែខែឧសភាកន្លងទៅនេះ ការនាំចេញផលិតផលសរុបរបស់ប្រទេសចិនបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរមិនធ្លាប់មានដែលអាចមានកំណើនរហូតដល់ប្រមាណ 27.9 ភាគរយ ដែលជាកំណើនខ្ពស់បំផុតនៅក្នុងរយៈពេលជាង10ឆ្នាំចុងក្រោយនេះ។
ផលិតផលរបស់ចិនបានក្លាយទៅជាការផ្គត់ផ្គង់ដ៏ចំាបាច់ទៅនឹងតំរូវការរបស់ពិភពលោកដែលបានលោតឡើងខ្លាំងបន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ដុនដាបអស់រយៈពេលជាងមួយឆ្នាំចុងក្រោយ ជាពិសេសនៅក្រោយពេលដែលវ៉ាក់សាំងការពារកូវីដចាប់ផ្តើមមានវត្តមាន។

តាមរយៈតួលេខដែលបង្ហាញជូនខាងលើនេះបានបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ចចិន បាន និងកំពុងវិលត្រឡប់ទៅរកភាពល្អប្រសើរវិញហើយបន្ទាប់ពីជំនះនូវឧបសគ្គ និងវិបត្តិដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ-19 ខណៈដែលការផលិត និងចែកចាយវ៉ាក់សាំងការពារជំងឺឆ្លងត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ជាមួយនឹងការទទួលបានលទ្ធផលលើការនាំចេញខាងលើនេះ ការនាំចូលក៏មានការកើនឡើងដូចគ្នាផងដែរ ជាក់ស្ដែង ក្នុងរយៈពេល5ខែកន្លងទៅគឺមានកំណើនដល់ទៅ 51.1 ភាគរយ ដែលជាសន្ទុះមួយដ៏ខ្លាំងក្លាជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាបណ្តាប្រទេសជឿនលឿននៅក្នុងពិភពលោកដូចជាសហរដ្ឋអាមេរិកជាដើម។
លោក Jonathan Cavenagh អ្នកជំនាញយុទ្ធសាស្ត្រទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Informa Global Markets បានថ្លែងប្រាប់ក្រុមអ្នកយកការណ៍របស់កាសែត Bloomberg ថា តម្រូវការជាសកលកំពុងតែបន្តងើបឡើងវិញ ហើយវានឹងបន្តកើនឡើងជាងនេះរហូតដល់ចុងត្រីមាសទី2 និងរហូតទៅដល់ត្រីមាសទី3 ជាក់ជាមិនខាន។
លោកបានបញ្ជាក់ថា ទោះជាទិន្នន័យខាងលើនេះបង្ហាញពីកំណើននៃការនាំចេញរបស់ចិន ប៉ុន្តែវានៅទាបជាងការរំពឹងទុករបស់អ្នកជំនាញនៅឡើយ ហើយគេរំពឹងថា ក្រោយបញ្ហារាតត្បាតកូវីដនៅតាមបណ្តាប្រទេសមួយចំនួនមានភាពថមថយចុះនោះកំណើនការនាំចេញរបស់ចិននឹងបន្តកើនឡើងបន្ថែមទៀតជាក់ជាមិនខាន ជាពិសេសក្រោយការបើកឲ្យមានចរាចរណ៍ដឹកជញ្ជូនយ៉ាងទូលាយឡើងវិញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content