ភ្នំពេញ ៖ ជាមោទនភាពបំផុតសម្រាប់ប្រជាជនកម្ពុជា ខណៈដែលប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ពីមូលមូលនិធិសន្តិភាពស៊ុនហាក់។

ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាព ស៊ុនហាក់ បានបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
លោកបណ្ឌិត Thomas G. Walsh បានឱ្យដឹងថា ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ក្នុងលិខិតបានបន្ថែមថា ជាងនេះទៅទៀត គណៈកម្មាធិការ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។

តាមរយៈលិខិតនេះ លោកបណ្ឌិត Thomas G. Walsh បានគូសបញ្ជាក់យ៉ាងដូច្នេះ
“មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ”
លោកបណ្ឌិត Thomas G. Walsh បានឱ្យដឹងថា គណៈកម្មាធិការជ្រើសរើសជ័យលាភី ពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការណ៍ ដែលសម្តេចតេជោ យល់ព្រមទទួលយកពានរង្វាន់នេះ និងផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយផ្ទាល់ ព្រមទាំងនឹងថ្លែងសារនៃក្ដីសង្ឃឹមសម្រាប់អនាគតដ៏សុខសាន្តរបស់មនុស្សជាតិ។
គណៈកម្មការពានរង្វាន់សន្តិភាពស៊ុនហាក់សង្ឃឹមថា នឹងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសម្តេចតេជោ ដោយផ្ទាល់ក្នុងការកសាងពិភពលោកមួយពោរពេញដោយសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។
បើតាមលោក Thomas G. Walsh ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ពិធីប្រគល់រង្វាន់លើកទីមួយ ដែលផ្តោតលើបញ្ហា «បម្រែបម្រួលអាកាសធាតុ» ត្រូវបានប្រគល់ជូនអតីតប្រធានាធិបតីប្រទេសគីរីបាទី គឺលោក Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យាសាស្ត្រជលផលមកពីប្រទេសឥណ្ឌា។ពិធីប្រគល់ពានរង្វាន់លើកទីពីរ បានផ្តោតលើបញ្ហា «វិបត្តិជនភៀសខ្លួនជាសាកល» ហើយម្ចាស់ជ័យលាភី គឺលោកបណ្ឌិត Gino Strada ស្ថាបនិកនៃអង្គការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបណ្ឌិត Sakena Yacoobi អ្នកអប់រំនៅប្រទេសអាហ្គានីស្ថាន។
ពិធីប្រគល់រង្វាន់លើកទីបី បានផ្តោតលើ «សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅអាហ្វ្រិក» ហើយអ្នកទទួលជ័យលាភី គឺលោកបណ្ឌិតAkinwumi Adesina ប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដែលបានធ្វើឱ្យការអភិវឌ្ឍវិស័យកសិកម្មនៅទ្វីបអាហ្វ្រិក
មានការរីកចម្រើនយ៉ាងខ្លាំង និងលោកស្រី Waris Dirie សកម្មជនសិទ្ធិស្ត្រីដែលបានលើកកម្ពស់ឱ្យសហគមន៍អន្តរជាតិការយល់ដឹងអំពីការវះកាត់ផ្លូវភេទស្ត្រី។
នៅឆ្នាំ២០២០ ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall ត្រូវបានទទួលស្គាល់លើការរួមចំណែកឆ្ពោះទៅរកការបង្កើតគោលការណ៍នៃអភិបាលកិច្ចល្អនៅក្នុងទ្វីបអាហ្វ្រិក និងអាចារ្យបណ្ឌិត Munib A. Younanអតីតប្រធានសហព័ន្ធព្រះវិហារ Lutheran ពិភពលោក សម្រាប់ការរួមចំណែកចំពោះការធ្វើឱ្យចុះសម្រុងគ្នារវាងសាសនានៅមជ្ឈិមបូព៌ា និងពិភពខាងក្រៅ។
លើសពីនេះ ក្នុងការរំលឹកខួបលើកទី១០០ឆ្នាំ នៃខួបកំណើតរបស់ស្ថាបនិកពានរង្វាន់ស្ថាបនិកត្រូវបានប្រគល់ជូន លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content