សហភាពអឺរ៉ុប EU អាចនឹងមានផែនការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងធនាគាររុស្ស៊ីចំនួន ៤

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុប EU អាចនឹងមានផែនការដាក់ទណ្ឌកម្មថ្មីប្រឆាំងលើប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗខាងមុខនេះ។

វិធានការថ្មីនេះអាចនឹងរួមបញ្ចូលសំណើដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីប្រឆាំងនឹងធនាគាររុស្ស៊ីចំនួន ៤ ដោយក្នុងនោះមានធនាគារផ្តល់ប្រាក់កម្ចីឯកជនធំបំផុតរបស់រុស្ស៊ីគឺធនាគារ Alfa Bank  ព្រមទាំងបុគ្គល និងអង្គភាពចំនួន ១៣០ បន្ថែមទៀត។ ជនជាតិរុស្ស៊ីត្រូវបានគេរំពឹងថា នឹងត្រូវបានហាមឃាត់មិនឱ្យបម្រើការងារនៅក្នុងអង្គភាព ឬក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងសហភាពអឺរ៉ុបដូចជា បណ្តាញអគ្គិសនី និងក្រុមហ៊ុនហ្គាសជាដើម។ ចំពោះពាណិជ្ជកម្មវិញ អាចនឹងមានការហាមឃាត់លើការនាំចូលផលិតផលកៅស៊ូ ជ័រកៅស៊ូ ផលិតផលប្រេងពីរុស្ស៊ី និងហាមឃាត់លើការនាំចេញទៅកាន់ប្រទេសរុស្ស៊ីវិញនូវទំនិញជាច្រើនរបស់សហភាពអឺរ៉ុបដូចជា រថយន្តដឹកទំនិញ យានយន្តធុនធ្ងន់ ម៉ាស៊ីនសំណង់ ម៉ាស៊ីនបូមទឹក ម៉ាស៊ីនផ្សេងៗ និង សម្ភារៈប្រើប្រាស់ក្នុងវិស័យសំណង់។ វិធានការថ្មីនេះត្រូវបានគេរាយការណ៍ថា នឹងមានការហាមឃាត់ការនាំចេញគ្រឿងបន្លាស់អេឡិចត្រូនិច ដែលរុស្ស៊ីត្រូវការប្រើដើម្បីផលិតអាវុធផងដែរ។ ទោះជាយ៉ាងណាក្តី គេមិនប្រាកដថា ​តើ​ធនធានពេជ្ររបស់​រុស្ស៊ី​នឹង​ត្រូវ​បញ្ចូល​ក្នុង​កញ្ចប់​ទណ្ឌកម្មថ្មីនោះ​ដែរឬ​អត់?

របាយ​ការណ៍​បាន​បង្ហាញ​ថា ទីក្រុង​ប្រ៊ុចសែល​ក៏​គ្រោង​នឹង​ដាក់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ​មួយ​​ក្នុង​បញ្ជី​ខ្មៅ។ ​គេ​សង្ស័យ​ថា ក្រុមហ៊ុននោះ​បាន​ជួយ​រុស្ស៊ី​គេច​ផុត​ពី​ទណ្ឌកម្ម​នាំ​ចេញ​ប្រេងដោយបានទិញកប៉ាល់ដឹកប្រេងរបស់រុស្ស៊ីជាច្រើន ដែលស្ថិតនៅក្រោមទណ្ឌកម្មលោកខាងលិចហាមឃាត់ឱ្យដឹកជញ្ជូនប្រេង។ ទន្ទឹមនឹងនេះដែរ ប្រទេសមួយនៅសហភាពអឺរ៉ុបបានស្នើសុំ ទីក្រុងប្រ៊ុចសែលចុះបញ្ជីក្រុមហ៊ុននោះនៅក្នុងកញ្ចប់ទណ្ឌកម្មថ្មី ដើម្បីការពារខ្លួនពីអំណាចនាំចេញប្រេងរបស់រុស្ស៊ី។ គួរឲ្យបញ្ជាក់ផងដែរថា មកទល់ពេលនេះ ទីក្រុងប្រ៊ុចសែលបានអនុម័តការដាក់ទណ្ឌកម្មចំនួន ៩ លើប្រទេសរុស្ស៊ី ដែលបានប៉ះពាល់ដល់វិស័យផ្សេងៗនៃសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងបានកំណត់គោលដៅលើពាណិជ្ជករ អ្នកនយោបាយ និងអ្នកសារព័ត៌មានជាច្រើន។ វិធានការចុងក្រោយបំផុតដែលបានប្រកាសកាលពីខែធ្នូ បានណែនាំពីការហាមឃាត់ការនាំចេញមួយចំនួន និងបានពង្រីកការរឹតបន្តឹងលើធនាគារបន្ថែមទៀត។ អង្គភាពរុស្ស៊ីចំនួន ១៦៨ បន្ថែមទៀតបានស្ថិតនៅក្រោមការរឹតបន្តឹងលើការនាំចេញ ដែលនាំឱ្យចំនួនក្រុមហ៊ុននៅក្រោមទណ្ឌកម្មមានសរុបដល់ទៅ ៤១០ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ