ឧកញ៉ា ហួត អៀងតុង ៖ ផលិតផលហិរញ្ញវត្ថុសម្បូរបែបរបស់ធនាគារ ហត្ថា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ ស្របពេលវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានរីកចម្រើន ធនាគារ ហត្ថា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ផលិតផលហិរញ្ញវត្ថុសម្បូរបែបជូនប្រជាពលរដ្ឋ និងនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃរបស់ពួកគាត់។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានភាពរឹងមាំ ហើយទន្ទឹមនឹងនេះ ធនាគារ ហត្ថា ចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុជូនដល់អ្នកប្រើប្រាស់ ឬអតិថិជនរបស់ធនាគារ។

លោកឧកញ៉ា ហួត អៀងតុង  បានបញ្ជាក់ដូច្នេះថា ៖

“យើងឃើញថា យើងបានផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋដែលជាអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់ធនាគារ ហត្ថា មានចំនួនជាង ៣០ ម៉ឺននាក់ ដែលបានយកទុនពីធនាគារ ហត្ថា ទៅប្រើប្រាស់ក្នុងមុខរបរទទួលទាន។ បច្ចុប្បន្ន ទុនរបស់ធនាគារ ហត្ថា កើនឡើងដល់ជា ១,៩ ពាន់លានដុល្លារ ដែលជាចំនួនកើនឡើងគួរកត់សម្គាល់។”

លោកឧកញ៉ា បានបញ្ជាក់ប្រាប់ថា ៖

“ធនាគារ ហត្ថា មានគោលដៅរួមមួយ គឺការចូលរួមជំរុញ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើង។ យើងផ្តោតអារម្មណ៍ច្រើនទៅលើមុខរបររកស៊ីទទួលទាន ធម្មតាយើងហៅថា SMEs (សហគ្រាសធុនតូច និងមធ្យម) ដែលធនាគារ ហត្ថា ផ្តោតអារម្មណ៍ក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុ ដើម្បីជួយជំរុញមុខជំនួញអាជីវកម្មទាំងអស់នោះ ឱ្យពួកគាត់មានដើមទុនគ្រប់គ្រាន់ ក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់។”

ជាមួយគ្នានេះ បច្ចេកវិទ្យានៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក៏កំពុងមានការរីកចច្រើនផងដែរនោះ ធនាគារ ហត្ថា បានវិនិយោគលើការនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយសម្រាប់ទីផ្សារកម្ពុជា ពិសេសការអភិវឌ្ឍ Hattha Mobile ដើម្បីសម្រួលដល់ប្រជាជនក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនានារបស់ធនាគារដោយផ្ទាល់។

លោកឧកញ៉ា ហួត អៀងតុង  បានលើកឡើងថា ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាប្រជាពលរដ្ឋ កំពុងមានការរីកចម្រើន និងទទួលយកនូវបច្ចេកវិទ្យាថ្មីៗ ដូច្នេះដើម្បីដើរឱ្យស្របនឹងទីផ្សារ ធនាគារ ហត្ថា បានផ្តោតលើការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ។ បច្ចេកវិទ្យាឈានមុខគេនាពេលបច្ចុបន្នក្នុងវិស័យហិរញ្ញវត្ថុ គឺ Mobile App ដែលយើងគិតថា ជា App មួយ ជួយសម្រួលដល់អតិថិជនរបស់យើងបានច្រើន ក្នុងការធើ្វប្រតិបត្តិការហិរញ្ញវត្ថុ ដោយមិនចាំបាច់មកធនាគារដោយផ្ទាល់។ ដូច្នេះ វាចំណេញពេលវេលា និងថវិកា ដោយមិនចាំបាច់ប្រើថវិកាធ្វើដំណើរមករកសាខាការិយាល័យ ហើយអតិថិជនអាចធ្វើប្រតិបត្តិការគ្រប់យ៉ាងតាមរយៈទូរសព្ទដៃរបស់ពួកគាត់ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេសា។

លោកឧកញ៉ា ហួត អៀងតុង  បានថ្លែងថា ៖

“មាន Mobile Banking ឬ Hattha Mobile របស់យើង គឺដូចមានសេវាធនាគារគ្រប់សព្វ […] មាន Mobile Banking មួយ ហាក់ដូចជាមានធនាគារនៅក្នុងដៃ ដូច្នេះអតិថិជនអាចគ្រប់គ្រងគណនីរបស់គាត់ ពិនិត្យតុល្យភាព សាច់ប្រាក់ក្នុងគណនី ធ្វើប្រតិបត្តការសាច់ប្រាក់ ធ្វើប្រតិបត្តិការមិនមែនសាច់ប្រាក់។ អតិថិជនអាចធ្វើការទូទាត់លើការទិញទំនិញ ផ្ទេរសាច់ប្រាក់ទៅកាន់គ្រប់ធនាគារទាំងអស់ និងសេវាផ្សេងៗទៀត។ និយាយជារួម មាន Hattha Mobile App នៅក្នុងទូរសព្ទដៃ ដូចជាមានធនាគារមួយនៅក្បែរខ្លួន។”

ដោយឡែក សម្រាប់គោលដៅក្នុងរយៈពេលមធ្យម និងរយៈពេលវែងរបស់ធនាគារ ហត្ថា ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិសេសេសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាជន លោកឧកញ៉ា បានថ្លែងបញ្ជាក់ថា ធនាគារ ហត្ថា នៅតែមានជំហរក្នុងការចូលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុគ្រប់ប្រភេទទាំងអស់ ដែលអតិថិរបស់យើងត្រូវការ ហើយយើងផ្តល់សេវាកម្មថ្មីៗជាច្រើនទៀត ពិសេសផ្តល់ឥណទាន និងជួយដល់ SMEs ក្នុងការទទួលបានកម្ចី ដើម្បីឆ្លើយតបនឹងមុខរបរទទួលទានរបស់ពួកគាត់។

សូមបញ្ជាក់ផងដែរថា ធនាគារ ហត្ថា បានផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង​ និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រែក្លាយជា ធនាគារពាណិជ្ជជាផ្លូវការក្នុងនៅ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ។ គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ការិយាល័យ ATM ចំនួន ១៤៣ ទីតាំង និងគណនីរបស់អតិថិជនជាង ៦៤៣ ពាន់គណនី ដែលមានផលប័ត្រសរុបជាង ១.៩ ពាន់លានដុល្លារ និងផលប័ត្រសន្សំសរុបជាង ១.៣ ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង